សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ប៉ូលិសក្នុងរដ្ឋតិចសាស់ដែលជារដ្ឋអភិរក្សនិយមនៅសហរដ្ឋអាមេរិកកំពុងចាប់អារម្មណ៍លើសេវាកម្មថ្មីនិងបង្កើតការល្បីរន្ទឺនៅក្នុងរដ្ឋ គឺសេវាកម្ម «ស្ត្រីបម្រើតាមផ្ទះស្រាត» ដោយសេវាកម្មខាងលើត្រូវបានបង្ហាញឱ្យដឹងតាមរយៈម្ចាស់ជំនួញសេវាកម្មស្ត្រីបម្រើតាមផ្ទះ«ហ្វេនតាស៊ី សឺវីស» ។
ទោះបីជាយ៉ាងណា សកម្មភាពខាងលើត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាការផ្ទុយនឹងច្បាប់ រួមទាំងអាចទទួលការពិន័យជាប្រាក់ប្រហែល២.០០០ដុល្លារ ។ ប៉ុន្តែលោកស្រីមេលីហ្សា ប៊័ររ៉េត ជាម្ចាស់ជំនួញបញ្ជាក់ថា ការងារខាងលើគ្មានលក្ខណៈសិចចូលពាក់ព័ន្ធទេ ។ អតិថិជននឹងចំណាយប្រាក់១០០ដុល្លារក្នុង១ម៉ោងសម្រាប់ជួលអ្នកបម្រើតាមផ្ទះស្រាតទៅបម្រើការក្នុងម្នាក់ និង១៥០ដុល្លារ ក្នុងមួយម៉ោងសម្រាប់២នាក់ តែគ្មានសិទ្ធិប៉ះពាល់ខ្លួនប្រាណនាងឡើយ ។
លោកស្រីបានបន្តទៀតថា បច្ចុប្បន្នជំនួញប្រទេសនេះរបស់លោកស្រីកំពុងដំណើរការល្អ និងមានការមមាញឹកលើការសម្ភាសន៍ទទួលបុគ្គលិកថ្មី ព្រោះបច្ចុប្បន្នមានបុគ្គលិកតែ៣នាក់ ៕
ចែករំលែកព័តមាននេះ