ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​​​ត្រូវ​ខ្លា​ខាំ​​​បណ្តាល​​​​ឱ្យ​​របួស​​នៅ​ឧទ្យាន​​ជាតិ​​​អា​​ហ្វ្រិក​​ខាង​ត្បូង​​

14 ឆ្នាំ មុន

កាល​ពី​​ថ្ងៃទី​​​៧ ឧសភា ប្រភព​ពី​សារព័ត៌មាន​​​បរទេស​​ផ្សាយ​ឱ្យ​ដឹងថា មាន​ហេតុ​ការណ៍​​គួរ​ឱ្យ​រន្ធត់​មួយ​​គឺ​លោក​ស្រី​វីអូ​​ឡេត ឌី​​ម៉េល​ឡូ ភ្ញៀវទេសចរ​​​ជនជាតិ​​​ស្កុត​ឡែន​​ ដែល​​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​​​នៅ​ឧទ្យាន​​​មួយ​កន្លែង​​​ក្នុង​ទី​ក្រុង​​​«ផត​ អាលីហ្សា​​ប៊ែត» ភាគ​អាគ្នេយ៍​​ប្រទេស​​អាហ្វ្រិក​​​ខាង​ត្បូង​​ ត្រូវ​រង​គ្រោះ​​ដ៏អាក្រក់​​​ ក្រោយ​ពី​​​ខ្លាស៊ី​​តា​ ស្ទុះ​​ចូល​ខាំ​ក​​ ខណៈ​ពេល​គាត់​​​ព្យាយាម​​​ការ​ពារ​​កូន​មិន​​ឱ្យ​​ចាក​ចេញ​​​ពីក្រុម​ភ្ញៀវ​​ទេសចរ ។

របាយការណ៍​​​បញ្ជាក់​​ឱ្យ​ដឹង​ថា ខ្លាស៊ីតា បាន​ខាំ​​គ្រ​​ញិច​​​លោក​ស្រី​​វីអូ​​​ឡេត បណ្តាល​​ឱ្យ​​មាន​ស្នាម​របួស​​​ និង​មាន​ស្នាម​​​ខាំជាច្រើន​កន្លែង​​​ទៀត ប៉ុន្តែ​​សំណាង​​ល្អ​​ដែល​លោក​ស្រី​​​មិន​ស្លាប់​​បាត់​បង់​ជីវិត​​ ព្រោះ​​មាន​មន្ត្រី​​​សួន​សត្វ​​​ និង​ភ្ញៀវ​​ទេស​ចរ​​ជួយ​ចាប់​​​ខ្លាបំបែក​​ចេញ​​ពីគាត់​​​​ ។

ហេតុការណ៍​​ខាងលើ​ត្រូវ​​បាន​ស្វាមី​​គាត់​​ថត​​រូប​ភាព​​​ និង​ត្រូវ​​បាន​យក​មក​​ផ្សព្វ​ផ្សាយ​​នៅក្នុង​​​​សារព័ត៌មាន​​បរទេស​​​ ហើយ​​លោក​ស្រី​​វី​អូ​ឡេត​​​បញ្ជាក់​ថា ខ្លាស៊ីតា​​មិន​កាច​សាហាវ​​ទេ ប៉ុន្តែ​​​វា​​មាន​អារម្មណ៍​​​រំភើប​​និង​មាន​​លក្ខណៈតប់​ប្រមល់​​ក្នុង​ចិត្ត​​ ៕