ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រាមពាក្យ​សម្តី​របស់​អាឡិច​ហ្វើគូស៊ុន​វាយ​ប្រហារ​លោក​ម៉ាន់​ស៊ីនី ៖ការ​ប្រជែង​យក​ពាន​រង្វាន់​អង់​គ្លេស​ប្រឺមីញេលីក​ គឺ​មិន​ទាន់​ចប់​ទេ

14 ឆ្នាំ មុន

បន្ទាប់​ពី​ក្លឹប​បិសាច​ក្រហម​ Man Utd ទទួល​​បាន​ជ័យ​ជម្នះ​ ២-០ ​ទៅ​លើ​ក្រុម​ភ្ញៀវ​ Swansea កាល​ពី​​រាត្រី​ថ្ងៃអាទិត្យ​ទី៦ ឧសភា ឆ្នាំ​២០១២ មាន​៨៦​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​ Man City លោក​អាឡិច ហ្វើគូស៊ុន ដែល​បានឈ្លោះ​ប្រកែក​​ជា​មួយ​លោក​ម៉ាន់​ស៊ីនី កាល​ពី​សប្តាហ៍​មុន​ បាន​​បន្ត​ធ្វើ​សង្គ្រាម​ពាក្យ​សម្តី​វាយ​ប្រហារ​ទៅ​លើ​គ្រូ​បង្វឹក​ក្លឹប​ Man City ចំពោះ​ការ​ប្រជែង​យក​តំណែង​ជើង​ឯក​អង់គ្លេស​ប្រឺមីញេ​លីក សម្រាប់​រដូវ​​កាល​២០១២ ។ លោក​អាឡិច​បាន​និយាយ​ថា វា​​គឺ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ​ចំពោះ​តំណែង​ជើង​ឯក​បើ​ទោះ​ជា​គ្រាប់​បាល​់​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម​អ្នក​មាន​ថ្មី​​​ Man City​លើស​៨គ្រាប់​ក៏​ដោយ​ ។

លោក​អាឡិចហ្វើ​ គូស៊ុន បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា ក្លឹប​ Man City អាច​នឹង​ជួប​បញ្ហា​ជា​មួយ​ភ្ញៀវ​ QPR ដែល​ប្រកួត​ស្លាប់​រស់​ដើម្បី​គេច​ឱ្យ​ពី​តំបន់​កាត់ចោល​ ខណៈ​ពេល​ដែល​ក្រុម​របស់​លោក​មាន​សង្ឃឹម​ឈ្នះ​ក្រុម​ Sunderland ដែល​ស្ថិត​ក្នុង​តំបន់​សុខ​សាន្ត​​លេខ​រៀង​ទី​១១ ក្នុង​តារាង​​ ។ លោក​បាន​បន្ត​ទៀត​ថា ឱកាស​កាន់​ពាន​រង្វាន់​រដូវ​កាល​នេះ​ គឺ​មិន​ទាន់ចប់​នៅ​ឡើយ​​ទេ​ ក្នុង​ករណីអាជ្ញា​កណ្តាល​មិន​ទាន់​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​រយៈ​ពេល​៩០​នាទី នៅ​សប្តាហ៍​ក្រោយ​ ហើយ​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ថា QPR នឹងប្រឹង​​រក​ឱ្យបាន​​៣​ពិន្ទុ​ដើម្បី​រស់​នៅ​បន្ត​ទៀត​ក្នុង​ក្រប​ខណ្ឌ​អង់​គ្លេស​ប្រឺមីញេលីក ​។

គួរ​រំ​លឹក​ផង​ដែរ​ថា ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីក​នឹង​បញ្ចប់​រដូវ​កាល​​នៅ​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៣  ឧសភា ឆ្នាំ​២០១២ ។ ក្រុម Man City ទទួល​​ភ្ញៀវ​​ QPR ចំណែក​ឯ Man Utd ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ Sunderland ចំណែក​ឯ​ក្រុម​បាតតារាង​ Bolton, Blackburn, Wigan និង​ QPR កំពុង​ត្រូវ​ការ​ជ័យ​ជម្នះ​ដណ្តើម​គ្នា​រស់៕