ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​អា​ហ្សង់​ទីន​ឌែល​ប៉ូ​ត្រូ​ឈ្នះ​ជើ​ង​ឯក​តឺ​ន្នីស​Estoril Tennis Open​នៅ​ព័រ​ទុយ​ហ្គាល់

14 ឆ្នាំ មុន

កី​ឡា​ករ​​អា​​ហ្សង់​​ទីន​ចូ​​អាន​​​ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​​​ទទួល​បាន​ជោគជ័យ​ទាំ​ង​ស្រុងនៅ​ក្នុង​ការ​ប្រ​កួត​​ការ​ពារ​តំណែង​ជើង​ឯក​តឺន្នីស​កម្ម​វិធី Estoril Tennis Open របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​រី​ឆាដ​ ហ្គាស​ហ្គេត​បន្ទាប់​ពី​រូប​​គេ​​បានបំ​បាក់​កីឡាករ​បា​រាំង​ម្នាក់​នេះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​​កាល​ពី​ថ្ងៃ​ទី​៦​​ឧស​ភា​។ ការ​ប្រ​កួត​ Estoril Tennis Openក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​​ Lisbonប្រ​ទេស​ព័រ​ទុយ​ហ្គាល់ ។​

ឌែល​ប៉ូ​ត្រូ​ក្នុង​នាម​​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​និង​ដែល​បានឡើង​មក​ដល់​វគ្គ​នេះ​បន្ទាប់​ពី​បាន​​យក​ឈ្នះកីឡាករ​ស្វុីស​ស្ទែន​នីឡាស វ៉ា​រិន​កា​​នោះ​បាន​យក​ឈ្នះ​កីឡាករ​ហ្គាស​ហ្គេត​ក្នុង​លទ្ធផល​ពិន្ទុ​២​សិត​ទល់​នឹង​សូន្យ​ ៦-៤​និង​៦-២ដោយ​​ចំ​ណាយ​ពេល​អស់​៩០​នា​ទី។

នេះ​ជា​ពាន​ជើង​ឯក​លើក​ទី​២​ប្រ​ចាំ​រដូវ​កាល​បន្ទាប់​ពី​ពាន​នៅ​ក្រុង​ Marseilleប្រ​ទេស​បា​រាំង​ខែ​កុម្ភៈ​ ។ បើ​និ​យាយ​ក្នុង​អា​ជីព​វិញ វា​គឺ​ជា​ពាន​លើក​ទី​១១ហើយ​។ ជ័យ​ជម្នះ​លើក​នេះ​​បាន​ធ្វើ​ឱ្យ​ឌែល​ប៉ូ​ត្រូ​ក្លាយ​ជាជន​ទី​៣​បន្ទាប់​ពី​កីឡាករ Thomas Mastersនិងកីឡាករ​Albert Montanesដែល​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​នេះ​ពីរ​ឆ្នាំ​ជាប់​ៗគ្នា​។
 ថ្លែង​​ក្រោយ​ពី​ឈ្នះ​ការ​ប្រ​កួត​ កីឡាករ​អា​ហ្សង់​ទីន​រូបនេះ​​បញ្ជាក់​ថា​៖«ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​ការ​ប្រ​កួត​ដ៏​ល្អ​ជាង​គេ​បំ​ផុត​របស់​ខ្ញុំ​ក្នុង​សប្តាហ៍​នេះ​។​ ខ្ញុំមាន​ទំនុក​ចិត្ត​ជា​ខ្លាំង​លើ​ការ​វាយ​សឺ​វីស Forehandរបស់​ខ្លួន​ឯង​។ ជំនឿ​ចិត្ត​នេះ​បាន​រីក​ធំ​ឡើង​ៗ​នៅ​គ្រប់​ការ​ប្រ​កួត​រាល់​លើក​»។

កាល​ពី​ឆ្នាំ​កន្លង​ទៅ ឌែល​ប៉ូ​ត្រូ​​មក​ប្រ​កួត​នៅ​ទី​នេះ​ក្នុង​នាម​ជា​កីឡាករ​លំ​ដាប់​ទី​៤៦​ពិភព​លោក​។​ នៅ​ពេល​នោះ​ហើយ​ដែល​គេ​ដណ្តើម​បាន​ពាន​ជើង​ឯក​លើក​ទី​១​ប្រ​ចាំ​ឆ្នាំ​ក្រោយ​ពី​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​ហ្វឺ​ណាន់​ដូ អា​ឡុន​សូ​។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ​ គេ​ចូល​រួម​ក្នុង​នាម​ជា​កីឡាករ​លំ​ដាប់​ទី​១២​ពិភពលោក​។
ឯតទគ្គកម្ម​ប្រ​កួត​របស់​ឌែល​ប៉ូ​ត្រូ​ក្នុង​ឆ្នាំ​នេះ​គឺ​ឈ្នះ​២៧​​ ចាញ់​៦​​​​។
​ ចំណែក​កីឡាករ​ហ្គាស​ហ្គេត​វិញ​ គេ​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Albert Ramosក្នុង​លទ្ធផល​២-៦,៧-៦​និង​៧-៥​។  ​ការ​ប្រ​កួត​ចុង​ក្រោយ​បំ​ផុត​របស់​ហ្គា​ស​ហ្គេត​នៅ​ទី​នេះ​គឺ​ក្នុង​ឆ្នាំ​២០០៧​។ កាល​នោះ​គេ​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ាក់​ យ៉ូ​កូ​វិច​។ នេះ​ជា​ការ​ប្រ​កួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​១៥​នៃ​អា​ជីព​របស់គេ​ហើយ​។
​ថ្លែង​បន្ទាប់​ពី​បរា​ជ័យ ហ្គា​ស​ហ្គេត​បញ្ជាក់​ថា​៖«ឌែល​ប៉ូ​ត្រូ​មាន​កំពស់​ខ្ពស់​ខ្លាំង​ណាស់​ ហើយ​ការ​វាយ​សឺ​វីស​របស់​គេ​ពិត​ជា​បាន​ល្អ​ ។ និ​យាយ​រួម​​ក្នុង​ថ្ងៃ​នេះ​ គេ​ជា​កីឡាករ​ដែល​ពូ​កែ​ជាង​ខ្ញុំ​» ។​

​បរា​ជ័យ​ក្នុង​ពេល​នេះ ធ្វើ​ឱ្យ​ហ្គា​សហ្គេត​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ជា​កីឡាករ​ដែល​ស្វះ​ស្វែង​រក​ជ័យជម្នះ​ពាន​ជើង​ឯក​ជា​លើក​ទី​១​ក្នុង​រដូវ​កាល​ជា​ដដែល​។ បើ​គិត​ពី​ការ​ឈ្នះ​ពាន​ជើង​ឯក​នៅ​ទី​ក្រុង Nice ប្រ​ទេស​របស់​ខ្លួន​ក្នុង​ខែ​ឧ​សភា​ឆ្នាំ​២០១០​មក ហ្គាស​ហ្គេត​មិន​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី​ណា​មួយ​ឡើយ ៕