ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អូ​ស្ត្រា​លី​ខា​ស៊ី ស្តូ​ន័រ​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ​ជី​ភី​នៅ​ព័រ​ទុយ​ហ្គាល់

14 ឆ្នាំ មុន

កីឡា​ករ​អូ​ស្ត្រា​​លី​​ខា​ស៊ី ស្តូ​ន័រ​​បាន​​ឡើង​ទៅ​ឈរ​នៅ​លំ​ដាប់​លើ​គេ​នៃ​តារាង​ជើង​ឯក​ពិភព លោក​ឆ្នាំ​២០១២​ក្រោយ​ពី​​​បាន​យក​ឈ្នះ​ជើង​ឯក​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Portugal Motorcycle Grand Prixនៅទីលាន​ប្រណាំង​ Estoril racetrackស្ថិត​​នៅ​​ក្នុងទី​ក្រុង ​Sintra​ប្រទេស​ព័រ​ទុយ​ហ្គាល់​​​​​​​កាល​ពីថ្ងៃទី៦ ​ខែ​ឧសភា​​​។

ស្តូន័រ​​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​ក្រុម​ហុង​ដា​បាន​យក​ឈ្នះ​ជើង​ឯក​​​ជា​លើក​ទី​២​ក្នុង​រដូវ​កាល​​​និង​លើក​ទី​៣៥​ក្នុង​អា​ជីព​បន្ទាប់​ពី​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា៤៥​នាទី​និង​៣៧.៥១៣​​​​​​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​​របស់​ក្រុម​ប្រណាំង​យ៉ា​ម៉ា​ហា​​​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​ទី២​។ឡូ​រេន​ហ្សូ​​​​​​​​ប្រើ​អស​់ថិរវេលា​​៤៥​នាទី​និង​៣៨.៩៣៤​​​វិនាទីគឺ​​១.៤២១​វិនាទី​យឺត​ជាង​កីឡាករ​ស្តូន័រ ​។​
ចំណាត់​ថ្នាក់​ទី​៣​បាន​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេសអេស្ប៉ាញ​ដដែល​គឺដា​នី ប៉េ​ដ្រូ​ហ្សា​ ។​ ប៉េ​ដ្រូ​ហ្សា​​​​ដែល​បើក​បរ​ឱ្យ​ក្រុមហុង​ដា​​​​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរ​វេល៤៥នាទី​និង​៤១.១២៤​​​វិនាទី​។

កីឡាករ​អុីតាលី​អង់​ឌ្រា ដូ​វី​ស៊ី​យ៉ូ​សូ​​​​​​​​​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​​ក្រុម​ហុង​ដា​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា៤៥​នាទី​និង​៥១.៣៥៩​វិនាទី​គឺ​១៣.៨៤៦​វិនាទី​យឺត​ជាង​​ជាង​កីឡាករ​​ស្តូន័រ។ ​​តាម​ពី​ក្រោយ​រូប​គេ​គឺ​កីឡាករ​អង់​គ្លេស​Cal Crutchlow​របស់​ក្រុម​យ៉ា​ម៉ា​ហា​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៥​​​។ កីឡាករ​អាមេរិក​បេន ស្ប៉ាយ​បាន​ប្រើ​អស់​ថិរវេលា៤៦នាទី​និង​១០.៧៧៥​​​​វិនាទី​ស្ថិត​ក្នុង​លំ​ដាប់​ទី​៨​​​ ខណៈ​កីឡាករ​អេស្ប៉ាញ​Alvaro Bautista​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​៦​​។ ​ឯ​កីឡាករ​អុីតាលី​​វ៉ាឡឹន​ទីណូ​ រ៉ូស៊ី​បញ្ចប់​ការ​ប្រណាំង​ស្ថិត​ក្នុង​ចំ​ណាត់​​ថ្នាក់​ទី៧​។​ កីឡាករ​រូប​នេះ​បាន​ប្រើ​អស់​ថិរ​វេលា៤៦នាទី​និង​០៤.៣១០​វិនាទ​ី​​យឺត​ជាង​កីឡាករ​​ស្តូន័រ២៦.៧៩៧​វិនាទី​។​
ថ្លែង​បន្ទាប់​ពីទទួល​បាន​ជោគជ័យ​ ស្តូន័រ​​   បា​នបញ្ជាក់​ថា​៖«​វា​ជា​ចុង​សប្តាហ៍​ដ៏​ស្រស់​ត្រកាល​មួយ​។ ​​ពេញ​ការ​ប្រ​ណាំង ខ្ញុំ​ស្ថិត​ក្រោម​គំ​នាប​ជាប់​ជា​និច្ច​។ ការ​ប្រ​ណាំង​ពីរ​ទៅ​៣​ជុំ​ដំ​បូង​ ខ្ញុំ​​ធ្វើ​បាន​ល្អ​គួរ​សម  ប៉ុន្តែ​ជុំ​បន្ទាប់​មក​ហាក់​ដូច​ជា​ពិ​បាក​បន្តិច​។ នៅ​ពាក់​កណ្តាល​ការ​ប្រ​ណាំង ខ្ញុំ​ចាប់​គ្មាន​ជំ​នឿ​ចិត្ត​លើ​ខ្លួន​ឯង​ថា​ឈ្នះ​នោះ​ទេ​ដ្បិត​ម៉ូ​តូ​របស់​ខ្ញុំ​ដូច​ជា​មិន​ស្ទុះ​ទៅ​មុខ​សោះ​»។

នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​ ក្រោយ​ពី​បញ្ចប់​ការ​ប្រ​ណាំង​លើក​នេះ ស្តូ​ន័រ​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​ដោយ​មាន​៦៦​ពិន្ទុ​ ។ ស្ថិត​នៅ​លំ​ដាប់​ទី​២​គឺ​កីឡាករ​ចច ឡូ​រេន​ហ្សូ​ដែល​មាន​៦៥​ពិន្ទុ​។ ឯលំ​ដាប់​ទី​៣​គឺ​ដា​នី ប៉េ​ដ្រូ​ហ្សា​។ កីឡាករ​អេស្ប៉ាញ​រូបនេះ​មាន​៥២​ពិន្ទុ​ ៕