ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អា​មេ​រិក​ស៊ីម​សុន​ឈ្នះ​ជុំ​ទី​3​ប្រកួត​វាយ​កូន​ហ្គោល​នៅ​អា​មេ​រិក

14 ឆ្នាំ មុន

Webb Simpson​កំពុង​​ស្ថិត​​នៅ​​លើ​​ផ្លូវ​​ឆ្ពោះ​​ទៅ​​រក​​ពាន​​ជើង​​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី​ Wells Fargo Championship ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦​លាន​និង​៨​សែន​ដុល្លារ​អា​មេរិក​ ខណៈ​កាល​ពី​ថ្ងៃ​ទី​៥​ឧស​ភា​កន្លង​មក ​បាន​យក​ឈ្នះ​ជុំ​ទី​៣​ជា​មួយ​នឹង​គម្លាត​ពិន្ទុ​១សត់​។​ កម្ម​វិធី​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Quail Hollow Club ស្ថិត​ក្នុង​ទី​ក្រុង​ Charlotteរដ្ឋ​ North Carolina​សហ​រដ្ឋ​​អា​មេរិក ។​

Simpsonបញ្ចប់​ជុំ​ទី​៣​ធ្វើ​បាន​ពិន្ទុ ៣​អាន់​ឌ័រ​៦៩​។ សរុប​ពិន្ទុ​៣​ជុំ​ប្រ​កួត គេ​ធ្វើ​បាន​១៤​អាន់​ឌ័រ ២០២​នាំ​មុខ​១សត់​លើ​កីឡាករ​មិត្ត​រួម​ជាតិ​ Ryan Mooreនិង D.A. Pointsដែល​អ្នក​ទាំង២​បញ្ចប់​៣​ជុំ​​ប្រ​កួត​​ធ្វើ​បាន​លទ្ធផល​ស្មើ​គ្នា​ ១៣​អាន់​ឌ័រ ២០៣​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ២​ស្ទួន​។បញ្ចប់​ការ​ប្រ​កួត​ក្នុង​គម្លាត​២​សត់​ពី​កីឡាករ​ Simpsonមាន​កីឡាករ​អៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អ៊ីល​រ៉យ និង​កីឡា​ករ​អា​មេរិក​ Nick Watney។ ឆ្លង​កាត់​៣​ជុំ​ប្រ​កួត​កីឡាករ​ទាំង​២​ធ្វើ​បាន​លទ្ធផល​សរុប​ ១២​អាន់​ឌ័រ ២០៤​ស្ថិត​ក្នុង​ចំ​​ណាត់​ថ្នាក់​លេខ​៤​ស្ទួន​ ។​ ឯ​ចំ​ណាត់​ថ្នាក់​លេខ​៦​ស្ទួន​បាន​ទៅ​លើ​កីឡាករ​អា​មេរិក​២​រូប​គឺ Stewart Cinkនិង Rickie Fowler។ ឆ្លង​កាត់​៣​ជុំ​ប្រ​កួត​គេ​ធ្វើ​បាន​លទ្ធផល​សរុបស្មើ​គ្នា ១១​អាន់​ឌ័រ ២០៥​នាំ​មុខ​១​ស្ត្រូក​លើ​កីឡាករ អូ​ស្រ្តា​លី​ Geoff Ogilvyដែល​ធ្វើ​បាន​លទ្ធផល​សរុប​ ១០​អាន់​ឌ័រ ២០៦​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៨​ស្ទួន​ជា​មួយ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន John Sendenនិង​កីឡាករ​អា​មេរិក George McNeill។

កីឡាករ​អង់​គ្លេស​លី​ វេស​វូដ​បញ្ចប់​ការ​ប្រ​កួត​ក្នុង​គម្លាត​ពិន្ទុ​ ៩​សត់​ពី​កីឡាករ​ Simpson។ ឆ្លង​កាត់​៣​ជុំ​ប្រ​កួត​គេ​ធ្វើ​បាន​ពិន្ទុ​សរុប ៥​អាន់​ឌ័រ ២១១​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​៣០​ស្ទួន​ជា​មួយ​កីឡាករ​អា​មេរិក Phil Mickelsonកីឡាករស្កុត​លែន​ Martin Laird។ល។​
​ដោយ​ឡែក​នៅ​ឯ​ទី​ក្រុង ​Rio de Janeiro​ប្រ​ទេស​​ប្រេស៊ីល​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​ កីឡាការិនី​បា​រាំង​ Karine Icherបាន​នាំ​មុខ​ជុំ​ទី​១​នៃ​កម្ម​វិធី​ HSBC LPGA Brazil Cupដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ៧២​ម៉ឺន​ដុល្លារ​អា​មេ រិក​។​Icherបាន​នាំ​មុខ​ការ​ប្រ​កួត​ក្រោយ​ពី​ធ្វើ​បាន​ពិន្ទុ​៧​អាន់​ឌ័រ​ប៉ា ៦៦​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​១​ស្ទួន​ជា​មួយ​កីឡាការិនី​ថៃ​ Pornanong Phatlum។ នៅ​លើ​ទី​លាន​វាយ​កូន​ហ្គោល​ Itanhanga អ្នក​ទាំង​២​ធ្វើ​បាន​៨​បឺឌី​និង​១​បូ​ជី​ក្នុង​ឡូ​ប្រ​កួត​រៀង​ៗ​ខ្លួន ។ ចំណែក​កីឡាការិនី​អា​មេរិក Katie Futcherបញ្ចប់​ការ​ប្រ​កួត​ក្នុង​គម្លាត​ពិន្ទុ ១សត់​៕