ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​«​តោខៀវ» Chelsea មាន​គម្រោង​​សាង​សង់​ទីលាន​ប្រកួត​ថ្មី​ឱ្យ​មាន​ចំណុះ​60.000នាក់ តាម​ការ​ស្នើ​សុំ​របស់​ក្រុម​អ្នក​គាំ​ទ្រ​

14 ឆ្នាំ មុន

សារ​ព័ត៌មាន​​បរទេស ផ្សាយ​ថា​ ក្លឹប​តោ​ខៀវ បាន​គូស​​បញ្ជាក់​ពី​ផែន​ការ​សាង​សង់​​ទី​លាន​ប្រកួត​ថ្មី អា​ចផ្ទុក​ទស្ស​និក​ជន​​ដល់​ទៅ​៦០​.០០០​នាក់ ក្រោយ​ពី​ដាក់​​សំណើ​ដេញ​​ថ្លៃ​ទិញ​​ដី​នៅ​ក្បែរ​​រោង​ចក្រ​​អគ្គិសនី «​ប៉េត​ទ័រ​ស៊ី» ​ជា​រោង​ចក្រ​អគ្គិសនី​​ដ៏​ល្បី​ឈ្មោះ​នៅ​មាត់​ទន្លេ «ថេម» ។

ផ្ទៃ​ដី​មាន​ទំ​ហំ១៥៩,៣៩៣​ម៉ែត្រ​ការ៉េ ​ត្រូវ​បញ្ចូល​ក្នុង​ទី​ផ្សារ​​កាល​ពី​ខែ​ក​ុម្ភៈ​​ ខណៈ​​ពេល​ក្លឹប​បាន​ប្រកាស​​ពី​គម្រោង​​សាង​​សង់​​​ទី​លាន​ប្រកួត​ថ្មី​ ដោយ​ទទួល​ទស្ស​និកជន​ទាំង​៤​ផ្នែក បាន​​ដល់​៦០.០០០​នាក់ និង​ក្នុង​ផ្នែក​នីមួយៗ​ ផ្ទុក​ទស្សនិកជន​បាន​១៥.០០០​នាក់ ។ ​ក្លឹបអះ​អាង​ថា ការ​សាង​សង់​ទី​លាន​ថ្មី​នេះ​ចេញ​​ពី​ការ​អំពាវ​នាវ​របស់​អ្នក​គាំ​ទ្រ ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​​របស់​ក្លឹប​ Chelsea បញ្ជាក់ «​រោង​ចក្រ​អគ្គិសនី​ ប៊េត​ទ័រ​ស៊ី ជា​សំណង់​​ដ៏​ល្បី​ល្បាញ​មួយ​​​​នៅ​ក្រុង​ឡុង និង​មាន​សក្តា​នុពល​គ្រប់​គ្រាន់ នឹង​ក្លាយ​ជា​ផ្នែក​មួយ​​ក្នុង​ទី​លាន​ប្រកួត​បាល់​ទាត់​ដ៏​ល្អ​នៅ​លើ​ពិភព​លោក ។

យើ​​ង​នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា នឹង​ទទួល​ជោគ​ជ័យ​​​ ឬ​អត់ទេ ? ​ការ​ដែល​យើង​ដាក់​​​សំណើ​​​លើ​ដី​ធ្លី​របស់​រោង​ចក្រ​អគ្គិសនី​​មិន​មែន​មាន​ន័យ​ថា ​ក្លឹប​សម្រេច​​ចិត្ត​ផ្លាស់​ចេញ​ពី​ទី​លាន​ស្តេម​ហ្វត​ប្រ៊ីត​ទេ គឺ​ដោយ​សារ​អ្នក​គាំ​ទ្រ ។ យើង​ទទួល​ការ​ណែ​នាំ​ពី​អ្នក​គាំ​ទ្រជា​ច្រើន​នាក់​ឱ្យ​សាង​សង់​ទីលាន​ប្រកួត​​ថ្មី​ ដែល​មាន​ចំណុះ​​​ច្រើន និង​បង្កើន​ចំនួន​​បន្ទប់​សម្រាប់​អ្នក​គាំ​ទ្រ​​​ពិការ​​ ដោយ​ក្លឹប​​នឹង​ប្រកាស​ដល់​អ្នក​គាំ​ទ្រ​របស់​យើង​បាន​​ដឹង​ពី​ការ​ដំណើរ​ការ​ទៅ​មុខ​ក្នុង​ដំណាក់​កាល​បន្ត​ទៀត» ៕