ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​តោ​ខៀវ​ Chelsea បំបាក់​​ហង្ស​ក្រហម Liverpool ២ទល់​នឹង​១ លើក​ពាន​ FA Cup លើក​ទី៧

14 ឆ្នាំ មុន

ទោះ​បី​ជា​ក្រុម​ Chelsea មិន​មាន​ឱ​កាស​ដណ្តើម​យក​ពាន​រង្វាន់ក្របខណ្ឌ​​អង់​គ្លេស​ប្រឺមីញេលីក​ក្តី ក៏​ក្រុម​របស់​គេ​ទទួល​បាន​ពាន​រង្វាន់​​ក្រប​ខណ្ឌ​អង់​គ្លេស​ FA Cup ១ដែរ​សម្រាប់​​រដូវ​កាល​នេះ​ ហើយ​អាច​នឹង​មាន​ឱ​កាស​ប្រជែង​យក​ពាន​រង្វាន់​យូហ្វា​ឆេម​ពាន​លីក​មួយ​​ទៀត​នៅ​ពេល​ប្រកួត​ជា​មួយ​ក្រុម Bayern នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ។

គ្រាប់​បាល់​ពីរ​គ្រាប់​របស់​កីឡា​ករ Ramires និងដ្រកបា បាន​ជួយ​ឱ្យ​ក្រុម​ Chelsea ​យក​ឈ្នះ​ហង្ស​ក្រហម Liverpool ២-១ ​ធ្វើ​ឱ្យ​ក្រុម​តោ​ខៀវ​ Chelsea មាន​ឱ​កាស​លើក​ពាន​​រង្វាន់​អង​់​គ្លេស FA Cup ឆ្នាំ​២០១២ ។

នេះ​គឺ​ជាការ​លើក​ពាន​រង្វាន់​ក្រប​ខណ្ឌ​អង់​គ្លេស​ FA Cup លើក​ទី​៧ របស់​ក្រុម​ Chelsea ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់​របស់​គេ​។ នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​​តង់​ទី​១ក្រុម​តោ​ខៀវ​ Chelsea​ បាន​បំបាក់​ក្រុម​ហង្ស​ក្រហម Liverpool ដោយ​លទ្ធផល​ ១-០ បន្ទាប់​ពី​កីឡា​ករ​ Ramires ស៊ុត​បា​ល់​បញ្ចូល​ទី​បាន​១​គ្រាប់​នៅ​​នាទី​ ទី​១១ ហើយ​បាន​រក្សា​ការ​នាំ​មុខ​ ១-០ នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​៤៥​នាទី។
ចូល​មក​ដល់​តង់​ទី​២ ក្លឹប​ Chelsea នៅតែ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ Liverpool  ដដែល​ហើយ​ជា​លទ្ធ​ផល​នៅ​​នាទី​ទី៥២​ កីឡា​ករ​សញ្ជាតិ​កូតឌីវ័រ ដ្រក​បា រក​គ្រាប់​បាល់​បន្ថែម​បាន​១​គ្រាប់​ទៀត ។

ទោះ​ជា​យ៉ាង​ណា​ក្តី ចូល​មក​​ដល់​នាទី​​ទី៦៤​កីឡាករ​ កម្លាំង​ថ្មី​ទើប​ដូរ​ចូល​ Andy Carroll សុ៊ត​​បាល់​បញ្ចូល​ទី​មក​លើ​ក្រុម​ Chelsea បាន​១​គ្រាប់​សង​វិញ ។ លទ្ធ​ផល២-១ នេះ​បាន​រក្សា​រហូត​ដល់​អាជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​រយៈ​ពេល​៩០​នាទី​ធ្វើ​ឱ្យ​ក្រុម​ Chelsea មាន​ឱ​កាស​លើក​ពាន​ FA Cup នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ Wembley ទី​ក្រុង​ឡុង ។ បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​កីឡា​ករ​ឡាំ​ផាត​បាន​និយាយ​ថា កីឡា​ករ​ដ្រកបា​ គឺ​ជា​​វីរៈ​បុរស​របស់​យើង​ព្រោះ​ថា​​ជា​រឿយ​ៗ​គាត់​តែង​តែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​សំខាន់​ៗ ។

ចំណែក​ឯ​លោក Dalish គ្រូ​បង្វឹក​ក្លឹប​ Liverpool រួម​ជា​មួយ​នឹង​កីឡា​ករបាន​ត្រឹម​តែ​ឈរ​ឱប​ដៃ​ជា​មួយ​នឹង​ភាព​អស់​សង្ឃឹម​តែ​ប៉ុណ្ណោះ ៕