ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុនណៃ នឹង​ឧបត្ថម្ភ​​ឈុត​ការ​ប្រកួត​​ដល់​ក្លឹប Man City

14 ឆ្នាំ មុន

សារ​​ព័ត៌មាន​​បរទេ​ស កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ​ផ្សាយ​ថា ក្រុម​ហ៊ុនណៃ (NIKE) ជា​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​​កីឡា​ដ៏​ធំ​នៅ​លើ​ពិភព​លោកប្រកាស​ថា ​ខ្លួន​បាន​ចុះ​ហត្ថលេខា​ឧបត្ថម្ភឈុត​ការ​ប្រកួតដល់​​​ក្លឹប Man City ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​​ប្រឺ​មី​ញ​លីកអង់​គ្លេស ដោយ​កី​ឡាករ​របស់​ក្លឹប​ នឹង​ប្តូរ​ឈុត​ការ​ប្រកួត​​ពី​ក្រុម​ហ៊ុន «អាម​ប្រូ» ទៅ​ប្រើ​ប្រាស់​ឈុត​​របស់​ក្រុម​ហ៊ុន​ NIKE​ចាប់​ពី​រដូវ​កាល​២០១៣ដល់​២០១៤ តទៅ ។

ឈុតរបស់​ «អាមប្រូ» បាន​ចុះ​ហត្ថលេខា​ជា​មួយ​ក្លឹប​​​ Man City​ តាំង​ពី​ឆ្នាំ​២០០៩ និង​បញ្ចប់​ក្នុង​អំឡុង​ពេល​បិទ​រដូវ​​កាល​២០១២-២០១៣។ ​ Man City នឹង​ប្តូរ​ទៅ​ប្រើ​ឈុត​​ការ​ប្រកួត​ទាំ​ង​​​​ឈុត​ហាត់​សម និង​ឈុត​ប្រកួត​ផ្លូវ​ការ​ រួម​ទាំង​ផលិតផល​ និង​ឧបករណ៍​ផ្សេងៗក្រោម​ស្លាក​សញ្ញា​​ការ​ផលិត ការចេញ​ម៉ូដ​ និង​ការ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន  NIKE រហូត​​ដល់​ឆ្នាំ​២០១៩ ។

ចំណែក ​ក្លឹប Neweastle ដែល​បើក​ទ្វារ​​ទទួល​ភ្ញៀវ​ក្លឹប Man City នៅ​ដំណាច់​សប្តាហ៍​​នេះ គឺ មាន​បង្ហាញ​ឈុត​ថ្មី​របស់​ខ្លួន​សម្រាប់​ប្រើ​ប្រាស់​នៅ​រដូវ​កាល​២០១២-​ ២០១៣​។ ឈុតនោះ​ជា​ផ្នែក​មួយ​បាន​ពី​ការ​ឧបត្ថម្ភ​​របស់​ក្រុម​ «​ពូម៉ា» (Puma) មាន​ពណ៌​​ឈាម​ជ្រូក និង​ឆ្នូត​​ពណ៌​ខ្មៅ​នៅ​បរិវេណ​ស្មា រួម​ទាំង​ខាង​​ជាយ​អាវ ។ រី​ឯ​ឈុត​របស់​កីឡា​ករ​ចាំ​ទីមាន​លក្ខណៈ​បៃ​តង និង​នៅ​បរិវេណ​ដើម​ទ្រូង​​ រួម​ទាំង​ជា​យ.ក​មាន​ពណ៌​ប្រផេះ ៕