ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អូ​ស្ត្រា​លី​ស្តូ​ន័រ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​ម៉ូតូ​ជី​ភី​នៅ​ព័រ​ទុយ​ហ្គាល់

14 ឆ្នាំ មុន

កីឡា​ករ​អូ​ស្ត្រា​លី​​ខា​ស៊ី ស្តូន័រ​​​​បាន​សម្តែង​​​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Portugal Motorcycle Grand Prix នៅទីលាន​ប្រណាំង​ Estoril racetrack ស្ថិត​​នៅ​​ក្នុងទី​ក្រុង ​Sintraប្រទេស​ព័រ​ទុយ​ហ្គាល់​​​​​​​កាល​ពី​​ថ្ងៃ​ទី៣​ខែ​ឧសភា ​។

ស្តូន័រ​​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​ក្រុម​ហុង​ដា​បាន​យក​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ជា​លើក​ទី​២​ក្នុង​រដូវ​កាល​និង​ជា​លើក​ទី​៣៥​ក្នុង​អា​ជីព​បន្ទាប់​ពី​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា១នាទី​និង​៣៧.១៨៨​​​​​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​ដា​នី ប៉េ​ដ្រូ​ហ្សា​របស់​ក្រុម​ប្រណាំង​ហុង​ដា​​​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​ទី២​។ប៉េ​ដ្រូ​ហ្សា​​​​​​​ប្រើ​អស​់ថិរវេលា​​១នាទី​និង​៣៧.២០១​​វិនាទីគឺ​​០.០១៣​​​វិនាទី​យឺត​ជាង​កីឡាករ​ស្តូន័រ ​។​ ចំណាត់​ថ្នាក់​ទី​៣​បាន​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេសអង់​គ្លេសគឺ​​ Cal Crutchlow។  Crutchlow​​​ដែល​បើក​បរ​ឱ្យ​ក្រុមយ៉ា​ម៉ា​ហា​​​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរ​វេលា​១នាទី​និង​៣៧.២៨៩​​វិនាទី​។

កីឡាករ​អុីតាលី​អង់​ឌ្រា ដូ​វី​ស៊ី​យ៉ូ​សូ​​​​​​​​​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​​ក្រុម​ហុង​ដា​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា១​នាទី​និង​៣៧.៩៤៣​​វិនាទី​គឺ​០.៧៥៥វិនាទី​យឺត​ជាង​​ជាង​កីឡាករ​​ស្តូន័រ​​តាម​ពី​ក្រោយ​កីឡាករ​អេស្ប៉ាញ​Alvaro Bautista​របស់​ក្រុម​ហុង​ដា​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៦​​។ កីឡាករ​អាមេរិក​បេន ស្ប៉ាយ​បាន​ប្រើ​អស់​ថិរវេលា១នាទី​និង​៣៧.៩១៧​​​វិនាទី​ស្ថិត​ក្នុង​លំ​ដាប់​ទី​៥​​ខណៈ​កីឡាករ​អេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​៤​។ ​ឯ​កីឡាករ​អុីតាលី​​វ៉ាឡឹន​ទីណូ​ រ៉ូស៊ី​បញ្ចប់​ការ​ប្រណាំង​ស្ថិត​ក្នុង​ចំ​ណាត់​​ថ្នាក់​ទី៩។​ កីឡាកររូបនេះ​បាន​ប្រើ​អស់​ថិរ​វេលា១នាទី​និង៣៧.៤៦៦​​​វិនាទី​យឺត​ជាង​កីឡាករ​​ស្តូន័រ​​​​០.២៧៨​​​វិនាទី​។​

ថ្លែង​បន្ទាប់​ពីទទួល​បាន​ជោគជ័យ​ ស្តូន័រ​​   បា​នបញ្ជាក់​ថា​៖«​វា​ជា​ចុង​សប្តាហ៍​ដ៏​ស្រស់​ត្រកាល​មួយ​។ ​​ស្អែក​គឺ​ជា​ថ្ងៃ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត​។ ខ្ញុំ​គិត​ថា វា​ច្បាស់​ជា​មាន​ការ​ប្រដេញ​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំ​ផុត​។ កីឡាករប៉េ​​ដ្រូ​ហ្សា​និង​​ Cal Crutchlowកំពុង​តែ​ដេញ​តាម​យើង​យ៉ាង​ប្រកៀក​បំ​ផុត​។ ការ​ប្រណាំង​ក្នុងថ្ងៃ​នេះ​ក្រុម​របស់​យើង​ទាំង​មូល​បាន​ធ្វើ​ការ​ងារ​ជា​មួយ​គ្នា​បាន​យ៉ាង​ល្អ​បំ​ផុត​ ជា​ពិសេស​ម៉ូ​តូ​ប្រ​ណាំង​ហាក់​ពុំ​មាន​បញ្ហា​ចោទ​អ្វី​ទេ»៕