ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើការ​ស្រាវជ្រាវ​ស្ទាប​ស្ទង់​​​មតិ​បង្ហាញ​​​ថា អ្នក​គាំទ្រ​រដ្ឋា​ភិបាល​ និង​ហ៊ុន សែន ​៨១%​ និង​៨៧%

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​​បញ្ជាក់ថា ​ថ្វីដ្បិត​​តែ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក៏​ដោយ ក៏​​ឯក​សារ​​នោះ​បាន​មក​ដល់​ដៃ​រួច​ហើយ ដែលតាម​ការ​ស្ទាប​​ស្ទង់​​មតិ​របស់​អ្នក​ធ្វើ​របាយ​ការណ៍​​ជា​បរទេស​​​​បាន​បង្ហាញ​ថា អ្នក​ដែល​អះអាងថា ​ការ​ដឹក​នាំរបស់​រាជ​រដ្ឋា​ភិបាល​​ត្រឹម​ត្រូវ​​​មានចំនួន​៨១% ​អ្នក​ជឿ​លើ​ហ៊ុន​សែន​៨៧% ​ឯអ្នក​មិន​ជឿ​ហ៊ុន​សែន​១៣%។

​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​​​ចក្រ​កម្ពុជា​​បាន​មានប្រសាសន៍​​បែប​នេះកាលពី​ព្រឹក​ថ្ងៃទី​​៥ ឧសភា ២០១២ ​ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុ​ង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវជាតិ​លេខ​២១៤ ​(សម្តេច​ហ៊ុន សែន សុំ​ប្តូរមក​ជា​ផ្លូវលេខ​ជាតិ៩) ​ប្រវែង​១៤៣​គីឡូ​ម៉ែត្រ​ ពី​ខេត្ត​ស្ទឹង​ត្រែង ​ទៅខេត្តព្រះវិហារ ​និង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​​ប្រវែង​១.៧៣១​ម៉ែត្រ​​ ស្ថិត​ក្នុង​​ភូមិ​រាជា​នុកូល សង្កាត់​ស្ទឹង​ត្រែង ​​ខេត្ត​ស្ទឹង​ត្រែង ​សរុបការចំណាយ​ជាង​១១៣​លាន​​ដុល្លារ​​អាមេ​រិក​ ដែលថវិកាបាន​មកពី​​កម្ចី​សម្បទាន​របស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​​ថវិកា​បដិ​ភាគ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា ។

សម្តេច​តេជោ​នាយក​រដ្ឋម​ន្ត្រី​មាន​ប្រសាសន៍​បន្តថា ​អ្នក​ធ្វើ​របាយ​ការណ៍​​ស្ទាប​ស្ទង់​​មតិ​នេះ​មិន​មែន​ខ្មែរ​ទេ ​គឺជនជាតិ​​បរទេស​ជាអ្នក​ធ្វើ​ ​ដូច្នេះ​​សូម​កុំ​ឡាំប៉ា​ជា​មួយ​បរទេស​ទៀត ។ ​ចំណែក​អ្នក​ដែល​​ក្អេងក្អាង​​ខ្លាំងណាស់​​បញ្ជាក់ថា ​សំឡេង​គាំទ្រ​​បាន​ធ្លាក់​ពី​​២១% ​មក​នៅត្រឹម​​១៣% ​ប៉ុណ្ណោះ ។ ​សម្តេច​បាន​មាន​ប្រសាសន៍​​ថា កាល​ពី​បោះ​​ឆ្នោត​​ឆ្នាំ២០០៨ ​ការស្ទាប​ស្ទង់​​បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​​ទទួល​បាន​​ការគាំទ្រ​​៥៨% ​ហើយ​ពេល​នោះ​គណ​បក្សប្រជា​ជន​បាន​ទទួល៩០​អាសនៈ ​នៅក្នុ​ង​រដ្ឋ​សភា​​ឯណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕