រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ត្រូវចោរ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់ស៊ី ខណៈពេលកំពុងអង្គុយឆែកអីុនធើរណេតតាមទូរស័ព្ទដៃកាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី៥ ឧសភា នៅលើបង់សួនច្បារមាត់ទន្លេ តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះឈុន គឹមសុង ភេទប្រុស ត្រូវសមត្ថកិច្ចនាំទៅសាកសួរ និងធ្វើកំណត់ហេតុនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលទី១ រួមជាមួយនឹងជនបរទេសបានទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកមុខជនសង្ស័យម្នាក់ទៀតដែលយកទូរស័ព្ទគេចខ្លួនទៅបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ