ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​​ស្រា​​ក្រហម​​ជួយ​បង្កើន​​ថាម​​ពល​​កោ​​សិ​​កា​​រាង​​កាយ​

14 ឆ្នាំ មុន

អ្នក​​វិទ្យា​​សាស្ត្រ​​បាន​​អះ​​អាង​​​ថា​ ស​មាស​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ស្រា​ក្រ​ហម​អាច​ជា​គន្លឹះ​មួយ​នាំ​ឱ្យ​មាន​អា​យុ​វែង​។
Resveratrol ជា​ស​មាស​ធាតុ​មួយ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ស្រា​ក្រ​ហម​ដែល​អាច​ទប់​ស្កាត់​ភាព​ចាស់​ទៅ​តាម​អា​យុ​ និង​មាន​សមត្ថ​ភាព
​ប្រ​ឆាំង​ម​ហា​រីក  ជំ​ងឺ​បេះ​ដូង​និង​ការ​ធាត់​ដុះ​ពោះ​ផង​ដែរ​។

តាម​អ្នក​ស្រាវ​ជ្រាវ​អះ​អាង​ថា សមាស​ធាតុ​នេះ​ហើយ​ដែល​អាច​ជួយ​ជំ​រុញ​ការ​ផ្គត់​ផ្គង់​ថាម​ពល​កោ​សិកា​ដល់​រា​ង​កាយ​ ប៉ុន្តែ​វា​អាច​ធ្វើ​ការ​ដោយ​ប្រ​សិទ្ធភាព​បាន​នៅ​ពេល​មាន​វត្ត​មាន​ហ្សែន SIRT1។
​ការ​សិក្សា​ពី​លើ​មុន​ៗ​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា Resveratrolបាន​ជួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​នូវ​សុខ​ភាព​របស់​កណ្តុរ​ដែល​ស៊ី​ចំ​ណី​សំ​បូរ​ដោយ​ខ្លាញ់​ និង​ជួយ​បង្កើន​អា​យុ​កាល​មធ្យម​ តែ​លទ្ធ​ផល​លើក​នោះ​នៅ​មាន​អាថ៌​កំ​បាំង​នៅ​ឡើយ​។​

ក្នុង​ពេល​នេះ អ្នក​វិទ្យាសាស្ត្រអា​មេរិក​បាន​និយាយ​ថា ខ្លួន​​​ដោះ​ស្រាយ​នូវ​អា​ថ៌​កំ​បាំង​នោះ​បាន​ហើយ​ៗ​ថា​ខ្លួន​កំពុ​ង​តែ​​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ឱសថ​ដែល​មាន​គុណ​ប្រ​យោជន៍​ស្មើ​នឹង​ស្រា​ក្រ​ហម​៨​ពាន់​ដប​។

សាស្ត្រា​ចារ្យដឹក​នាំ​ការ​ស្រាវ​ជ្រាវ​David Sinclairមក​ពី​សាកល​វិទ្យា​ល័យ Harvard Medical Schoolក្រុង​បូ​ស្តុន​សហរដ្ឋ​អា​មេរិក​បាននិយាយ​ថា​៖«លទ្ធផល​លើក​នេះ​គឺ​ច្បាស់​លាស់ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ដោយ​គ្មាន​ហ្សែន​ជំ​រុញ​ mitochondria(អ្នក​ផ្គត់​ផ្គង់​ថាម​ពល​កោ​សិកា​) SIRT1​ទេ​នោះ សមាស​ធាតុ resveratrol​មិន​អាច​ធ្វើ​ការ​បាន​ទេ​»។

​ចំណែក​លោក​ George Vlasukនា​យក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន​ biotechសហ​រដ្ឋ​អា​មេរិក​ Sirtris​ដែល​កំពុង​ព្យាយាម​បង្កើត​​ថ្នាំ​ប្រ​ឆាំង​នឹង​ភាព​​ចាស់​ទៅ​តាម​អា​យុ​បាននិយាយ​ថា​៖«ការ​រក​ឃើញ​​នេះ​ពិត​ជា​គាំ​ទ្រ​​យ៉ាង​ពេញ​ទំ​ហឹង​លើ​សនិ​ទាន​ភាព​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​កំពុង​ស្វែង​រក​នៅ​ក្រុម​ហ៊ុន Sirtris​» ៕