ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវរពិសដៃម្នាក់ត្រូវបានម្ចាស់ទ្រព្យចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចស្រុកបរសេដ្ឋ ពីបទលួចម៉ូតូយកទៅលាក់ទុកក្នុងរថយន្ត១គ្រឿង ។ ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃទី៣ ឧសភា ២០១២។
ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តនិយាយថា ជនសង្ស័យឈ្មោះជួន ខ្លី ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិព្រៃកាត្រប់ ឃុំកក់ ស្រុកបរសេដ្ឋ ជាកម្មករសំណង់ត្រូវបានម្ចាស់ម៉ូតូឈ្មោះខេម ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចដោយសារជននេះលួចម៉ូតូលើកដាក់រថយន្តទួរីសយកទៅផ្ញើទុកនៅផ្ទះមិត្តភក្តិឈ្មោះឌី នៅក្នុងភូមិព្រាល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ មីនា ២០១២ មកម៉្លេះ ខណៈម្ចាស់ម៉ូតូបានចូលទៅច្រៀងខារ៉ាអូខេនៅពុំឆ្ងាយពីផ្ទះឈ្មោះឌី។ ជនល្មើសឈ្មោះជួន ខ្លី បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ C125 ស៊េរី០៨ បិទតែម២០១០ ប្រាកដមែន ព្រមទាំងលក់បានប្រាក់ចំនួន៤០០ដុល្លារចាយអស់ហើយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ