រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវគេវាយទ្រមខ្លួន កាលពីវេលាម៉ោងប្រមាណ៦និង១៥នាទីល្ងាចថ្ងៃទី២ ឧសភា នៅចំណុចមុខផ្ទះលេខ៤៨អឺ០ តាមបណ្តោយលេខ១០៧ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ខណៈដែលយុវជនរូបនេះបានធ្វើសកម្មភាពលួចកាបូបប្រាក់អ្នកដំណើរ។
យុវជនដែលគេវាយទ្រមខ្លួននោះឈ្មោះលី ចាន់រតនា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ក្រោយពីសាកសួរជនសង្ស័យបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ