ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួ​ន​គ្រូ​បង្រៀន​កុំព្យូទ័រ​ឱ្យ​សិស្ស​ស្រី​ចំនួន​4​នាក់​ងូត​ទឹក​ស្រាត​រួច​ទើប​បង្រៀន​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ គ្រូ​បង្រៀន​កុំ​ព្យូទ័​​រ​ម្នាក់​​ត្រូវ​បាន​​ប៉ូលិស​​​ឃាត់​ខ្លួន​​​ និង​ឈានដល់​​​ការ​ឆែក​ឆេរ​​​មជ្ឈមណ្ឌលជំនាញ​​​​​កុំ​ព្យូទ័រ (CEC)​​ នៅវេលា​​ម៉ោង​ជាង​​១០ព្រឹក​​​​ថ្ងៃទី​​​​២ ឧសភា ​​​​​ស្ថិត​​ក្នុង​​ភូមិ​​ព្រែក​​ព្រះ​ស្តេច សង្កាត់​​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់​ដំបង ។

ខេត្ត​បាត់​ដំបង ៖ គ្រូ​បង្រៀន​កុំ​ព្យូទ័​​រ​ម្នាក់​​ត្រូវ​បាន​​ប៉ូលិស​​​ឃាត់​ខ្លួន​​​ និង​ឈានដល់​​​ការ​ឆែក​ឆេរ​​​មជ្ឈមណ្ឌលជំនាញ​​​​​កុំ​ព្យូទ័រ (CEC)​​ នៅវេលា​​ម៉ោង​ជាង​​១០ព្រឹក​​​​ថ្ងៃទី​​​​២ ឧសភា ​​​​​ស្ថិត​​ក្នុង​​ភូមិ​​ព្រែក​​ព្រះ​ស្តេច សង្កាត់​​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់​ដំបង ។

តាម​ប្រភព​ព័ត៌មាន​​​ពីនគរបាល​​​​ការិយាល័យ​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​​ និងការពារ​​​អនី​​តិជន​​ខេត្ត​បាន​​ឱ្យ​ដឹងថា កម្លាំង​​​ជំនាញ​​បាន​​ចុះអនុវត្ត​​​ដីកា​​របស់​​​ព្រះ​រាជអាជ្ញា​​​អម​សាលា​ដំបូង​​ខេត្ត​​លោក​​នួន សាន ដោយ​ផ្អែក​​លើ​ពាក្យ​​បណ្តឹង​​របស់​សិស្ស​ស្រី​​​៤នាក់​ដែល​​បាន​ប្តឹង​​​ចោទ​​ឈ្មោះ ខៀវ ដារ៉ារ័ត្ន​​ ភេទប្រុស អាយុ​​​២៦ឆ្នាំ ជាគ្រូ​បង្រៀន​​​កុំ​ព្យូទ័រនៅ​មជ្ឈ​មណ្ឌល​ខាងលើ​​​​ ពីបទ​​បង្រៀន​ពួក​នាង​​បែប​​អាស​អាភាស​​ គឺតម្រូវ​​ឱ្យ​​​មុជទឹក​​​ស្រាតក្នុង​បន្ទប់​​​សិន​ ទើប​​អាច​​រៀន​កុំ​ព្យូទ័រ​​បាន​​​ ។

តាម​ពាក្យ​បណ្តឹង​​​បាន​​ឱ្យ​ដឹងថា គ្រូ​​បង្រៀន​កុំ​ព្យូទ័រ​​នេះ​បាន​​​ណែនាំ​​ឱ្យ​​ពួកនាង​​ជាសិស្ស​​​​ធ្វើ​លំហាត់​ប្រាណ​​​​​​​ជាមុន​សិន​​មុន​​ពេល​​​ចូល​អនុវត្ត​​​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​​ ។ លំហាត់​​ប្រាណ​នេះ​​មាន​​២ដំណាក់​កាល​​​គឺ ៖

​​​ទី​​១- ​​ឱ្យ​​ពួកនាង​ចូល​​​​ក្នុង​បន្ទប់​​​ទឹក​​​ ហើយ​ដោះ​ខោ​អាវ​​ចេញ​ពីខ្លួន​​​ដោ​​យ​​ធ្វើ​លំហាត់​​ប្រាណ​​តាម​ការ​ណែនាំ​​ពី​ក្រៅបន្ទប់​​ ​រួច​ងូត​ទឹក​ហើ​យ​ស្លៀក​ពាក់​ចេញ​មកវិញ​ទើប​អាច​ចូល​អង្គុយ​មុខ​កុំព្យូទ័រ​​រៀន​បាន​ ។

ទី​​២​​- ​ឱ្យពួក​នាង​​ចូល​បន្ទប់​ទឹក​​ដោះ​ខោអាវ​​ដូច​មុន​​តែអង្គុយ​លើ​កៅ​អី​សណ្តូក​​ជើងក្នុង​រយៈពេល​ពី​៣​ទៅ​៥​នាទី​​ទើប​ឈប់​ ហើយ​ងូត​ទឹក​ស្លៀ​ក​ពាក់​វិញ​ចេញ​មក​ក្រៅ​ ចូល​អង្គុយ​រៀន​កុំព្យូទ័រ​ដូចធម្មតា​ ។ ចំណុច​ទី​២​នេះ​ត្រូវ​គ្រូ​នោះ​​​អះអាង​ថា​ យើង​ជាស្ត្រី​ធ្វើ​បែប​នេះ​ដើម្បី​សម្រួល​​ដល់​ស្បូន​ និងឈាម​ ​ប្រឆាំង​នឹ​​ងវិទ្យុ​សកម្ម​ពីកុំ​ព្យូទ័រ​ដូចគ្នា​​ដែរ​ ។ អ្វី​ដែល​តាម​ការ​អះអាង​នេះ​ គឺ​មា​​នភាព​អាស​អាភាស​​ទាក់​ទង​ដល់​ការ​លូក​ប្រដាប់​ភេទ។

​សិស្ស​ម្នាក់​បាន​និយាយ​ថា​ ​ខ្លួន​នាង​ធ្វើ​តាម​គ្រូ​​ប្រាប់​​តែ​ខ្លាច​គេ​លួច​ថត​វីដេ​អូ​​ ក្រោយ​មកក៏​បានសាក​​សួរ​អ្នក​រៀនដូចគ្នា​​ និង​មាន​ការ​ចាប់​អារម្មណ៍​​ថា​ជារឿង​​មិន​គប្បី​សោះ​ ​​​ហើយ​ក៏​ជាមេរៀន​ឆ្កួត​ៗ​ ទើប​​​សម្រេច​ចិត្ត​នាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅស្នង​ការដ្ឋាន​​​ខេត្ត​តែម្តង​ ។

​គ្រូ​​បង្រៀន​​​កុំ​ព្យូទ័រ​ជាប់​ចោទ​​ខាង​លើ​​​បាន​​សារភាព​​ថា ​​ខ្លួន​បាន​​និយាយ​​​ប្រាប់​​ និងណែនាំ​សិស្ស​ទាំងអស់​គ្នា​​​​ឱ្យ​ធ្វើ​តាម​​​​ខ្លួន​​​​ប្រាប់​ពិត​ប្រាកដ​មែន ។​

​ក្រោយពី​​​ការសាកសួរ​​​មន្ត្រី​សមត្ថកិច្ច​​បាន​​​​កសាង​សំណុំ​រឿង​​បញ្ជូន​​​ខ្លួន​គ្រូ​កុំព្យូទ័រ​​រូប​​នេះ​​​ទៅ​កាន់​​សាលា​ដំបូង​​​​​​ខេត្ត​​​​ដើម្បី​ចាត់​ការ​បន្ត​​តាម​នីតិវិធី​​​ ៕