ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​នាង​ជោលី និង ​ប្រេត ភីត ទិញ​ភូមិគ្រឹះ​ តម្លៃជាង16លានដុល្លារ​​នៅ​ទី​ក្រុង​ឡុង

14 ឆ្នាំ មុន

គូ​ស្នេហ៍​តា​រា​ហូលីវូដ​ល្បី​ឈ្មោះ​ទូទាំង​ពិភព​លោក​គឺ​នាង​ អេនចេលីណា ជោលី និង​លោក ប្រេត ភីត បាន​ទិញ​ភូមិ​គ្រឹះ​មួយ​កន្លែង​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស ដែល​មាន​តម្លៃ​ដល់​ទៅ​១០​លាន​ផោន គឺស្មើ​នឹង​១៦,១៨​លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហទំព័រ​ skynews.com.au ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ឧសភា ឆ្នាំ​២០១២ ។

ប្រភព​បន្ត​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​ទិញ​អចល​នទ្រព្យ​ដែល​មាន​ឈ្មោះ​ថា Whornes Place នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​ជួល​​សម្រាប់​ស្នាក់​នៅ​ក្នុង​រដូវ​ក្តៅ​ កាល​ពី​ឆ្នាំ​២០១១ ​ដោយ​​តម្លៃ​៣០.០០០ផោន​ក្នុង​១ខែ ។
តាម​ប្រភព​ពី​កាសែត​ដឺ​សាន់​របស់​អង់​គ្លេស​បាន​ឱ្យ​ដឹង​ថា ភូមិ​គ្រឹះ​នោះ​ជា​កម្ម​សិទ្ធិរបស់​លោក Richmond ​ហើយ​ត្រូវ​បាន​ស្ថាប​នា​ឡើង​ដោយ​មាន​អាង​ហែល​ទឹក​នៅ​ក្នុង​ផ្ទះ​តែ​ម្តង ព្រម​ទាំង​ជញ្ជាំង​ឈើ​តាំង​ពី​​សតវត្ស​ទី​១៥​មកម៉្លេះ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១២ ​គេ​ឃើញ​វត្ត​មាន​របស់គូ​ស្នេហ៍​មួយ​គូ​នេះ រួម​ទាំង​កូន​ៗ​របស់​ពួក​គេ​គឺ Pax, Shiloh, Maddox, Zahara, Knox និង Vivienne រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​នេះ ។ ទន្ទឹម​នឹង​នេះ ​ពួក​គេ​អាច​ជា​អ្នក​ជិត​ខាង​ថ្មី​របស់​នាង ជេនីហ្វឺ អានីស្តុន ដែល​ជា​អតីត​ភរិយា​របស់​លោក ប្រេត ភីត​ ផង​ដែរ ៕