ខេត្តកំពង់ចាម ៖ មេចោរប្លន់អន្តរជាតិម្នាក់ឈ្មោះផង់ ហន ហៅច្រាង ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងក្រពិត ឃុំជើងដែង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានទីលំនៅមិនពិតប្រាកដដែលបានធ្វើសកម្មភាពប្លន់ផ្ទះលក់មាសឈ្មោះង្វៀង វ៉ាន់ហ៊ីវ និងប្រពន្ធឈ្មោះហូ គឹមអ៊ញ់ ជនជាតិវៀតណាម រស់នៅភូមិតាំងវ៉ា ឃុំតាំងឡិប ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម យកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួមជាមួយនឹងគ្រឿងអលង្ការ ហើយបានរត់គេចខ្លួនពួនសង្ងំពីកន្លែងមួយទៅកន្លែងមួយរយៈពេល៤ឆ្នាំ មកហើយនោះទីបំផុតត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាននៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ មេសា ។
តាមលោកវរសេនីយ៍ទោ សាន សុភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តប្រាប់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ មេសា ២០១២ ក្នុងប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចមាននគរបាលខេត្តព្រៃវែង នគរបាលរាជធានីភ្នំពញ នគរបាលខណ្ឌឫស្សីកែវ នគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមក្រសោបមុខសញ្ញាចោរប្លន់បានជាបន្តបន្ទាប់រហូតដល់ទៅ៤នាក់ ក្នុងនោះមានមេចោរឈ្មោះច្រាង មានទាំងដីកាតាមស្វែងរកចាប់ខ្លួនពីសាលាដំបូងខេត្តកំពង់ចាម ផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ