ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​​ម៉េដ​វេដេវ​​​ចុះ​ហត្ថ​លេខា​​លើ​​ច្បាប់​​កែទម្រង់​​​ប្រព័ន្ធ​​​បោះឆ្នោត​

14 ឆ្នាំ មុន

ប្រធានាធិបតី​​រុស្ស៊ី​លោក​ឌីមីទ្រី​ម៉េដ​វេដេវ​ ​ប្រកាស​​កាលពី​ថ្ងៃទី​២ឧសភា​​​ថា លោក​បាន​​​ចុះ​ហត្ថ​លេខា​​លើគម្រោង​​​ច្បាប់​​ស្តីពី​ការ​បោះឆ្នោត​​​ដោយ​ផ្ទាល់​​ជ្រើស​រើស​​អភិបាល​តំបន់ ។​

​ក្នុង​កិច្ច​ប្រជុំ​មួយជាមួយ​​តំណាង​របស់​ក្រុម​សមាជិកសភា​ទាំងឡាយ​​លោក​ម៉េដ​វេដេវ​​ថ្លែង​ថា  ចាប់​​ពីពេល​​​​នេះតទៅ​​​​​អ្នក​ទទួល​ខុស​ត្រូវ​​​ជាន់​​ខ្ពស់​របស់​បណ្តា​​​​តំបន់​​​នៃ​ប្រទេស​យើង​នឹង​ត្រូវ​​​​ជ្រើសរើស​​តាម​រយៈ​​ការ​បោះ​ឆ្នោត​​​​ដោយ​ផ្ទាល់​ ស្មើភាព​និង​ជា​​សម្ងាត់​​របស់​ពល​រដ្ឋ​​​ទាំងអស់​ដែល​​​រស់​នៅ​​​​ក្នុង​តំបន់​​​​​ទាំងនេះ​របស់​​សហព័ន្ធ ។ ច្បាប់​​​នេះ​​​ចូល​ជា​ធរមាន​​​ចាប់​ពី​ថ្ងៃ​ទី១​មិថុនា​​ឆ្នាំ​២០១២ទៅ​ហើយ​ការ​បោះ​ឆ្នោត​បែប​​នេះដំបូង​​​ត្រូវ​​ធ្វើ​នា​ខែតុលា​ ឆ្នាំ​២០១២ ។​

​​ម្យ៉ាង​​វិញ​ទៀត​​ប្រធានាធិបតី​​ចប់​អាណត្តិ​​​​រុស្ស៊ី​​​នៅ​​បាន​​​ចុះ​ហត្ថ​​លេខា​​​​​លើ​​ច្បាប់​​មួយ​ទៀត​ ដែល​​លុប​ចោល​​កាតព្វកិច្ច​​សម្រាប់​​បណ្តា​គណបក្សនយោ​បាយ​​​​ឱ្យ​​ប្រមូល​​ហត្ថ​លេខា​ឱ្យ​​បាន​​​គ្រប់​គ្រាន់​ដើម្បី​ចូលរួម​ក្នុង​ការ​​​បោះឆ្នោត ៕​