ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីក​ដី​អភិ​រក្ស​​ធម្ម​ជាតិ​ជា​ជម្រក​​ត្រីពង ​លក់​យ៉ាងគគ្រឹក​គគ្រេង​​មិន​មាន​ការទប់​ស្កាត់​

14 ឆ្នាំ មុន

ខេត្ត​​កំពង់ចាម​ ៖ ដីព្រៃអភិរក្សធម្មជាតិ​ជា​ជម្រកត្រីពងដ៏សំខាន់ ស្ថិតនៅ​ជាប់​ឃុំទន្លេបិទ ស្រុកត្បូង​ឃ្មុំ ត្រូវបានក្រុមឈ្មួញ​កំពុងតែ​សម្រុក​ជីកយក​អាចម៍ដី​យ៉ាងគគ្រឹកគគ្រេងមិន​មាន​ការ​ទប់ស្កាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាននោះទេ ។    សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋសង្កេត​ឃើញ​កើតមាន​ឡើង​ប្រហែលជាងកន្លះខែមក​ហើយ។
តាមលោក​គឹម ជុន មេឃុំទន្លេបិទ ប្រាប់​ឲ្យ​កោះ​សន្តិភាពដឹងនៅព្រឹកថ្ងៃទី​៣ ឧសភា ២០១២ ថា លោកយ៉េន វ៉ៃ ភេទប្រុស អាយុ​៤០​ឆ្នាំ រស់នៅភូមិទី​១១ សង្កាត់កំពង់ចាម ក្រុង​កំពង់​ចាម បានដាក់លិខិតស្នើសុំមួយច្បាប់​លេខ​៣៨៧ ចុះនៅថ្ងៃទី​២៦ មីនា ២០១២ មក​កាន់​រូប​លោកសុំផ្លូវ​ឆ្លងកាត់​ដើម្បី​ដឹកដីពីមាត់បឹង​ទន្សោង ​ដោយ​ឆ្លង​​កាត់​តាមដងផ្លូវជាតិលេខ​៧ ស្ថិត​ក្នុង​​ភូមិ​យាយ.ស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ក្នុង​តំបន់​​អភិរក្ស ដែលជា​ផ្លូវ​ដឹកជញ្ជូនចាស់​ពី​ក្រុម​ហ៊ុនជប៉ុនដឹកជញ្ជូនដី ធ្វើផ្លូវ​ជាតិលេខ៧  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕