ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើម​ខ្ទឹម​​ស​មាន​​ប្រ​យោជន៍​​ប្រ​ឆាំង​​ការ​​ពុល​​អា​​ហារ​

14 ឆ្នាំ មុន

អ្នក​​វិទ្យា​​សាស្ត្រ​​បាន​​រក​​ឃើញ​​ថា​ សារ​ធាតុ​ផ្សំ​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​មើម​ខ្ទឹម​ស​មាន​កម្លាំង​ប្រ​ឆាំង​ទៅ​នឹង​ការ​ពុល​អា​ហារ​បាន​ដល់​ទៅ​១០០​ដង ​ខ្លាំង​ជាង​ថ្នាំ​ antibiotics ២​ប្រ​ភេទ​​គឺ​erythromycinនិង ciprofloxacin។

​តាម​រយៈការ​​ពិសោធន៍​​បាន​រក​ឃើញ​ថា​ សមាស​ធាតុ​ diallyl sulphideមាន​សមត្ថ​ភាព​បំ​ផ្លាញ​ចោល​យ៉ាង​ងាយ​នូវ​របាំង​ការ​ពារ​ Biofilm​(ការ​​ប្រ​មូល​ផ្តុំ​នៃ​អតិ​សុ​ខុម​ប្រាណ​ដែល​បណ្តា​ល​ឱ្យ​កោ​សិកា​មក​ភ្ជាប់​ស្អិត​ជា​ប់​គ្នា​នៅ​លើ​ផ្ទៃ​រាប​) បង្កើត​ដោយ​មេ​រោគ​ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​វា​ពិ​បាក​នឹង​ត្រូវ​បំ​ផ្លាញ​ចោល​។

ការរក​ឃើញ​លើក​នេះ​ដែល​ត្រូវ​បាន​យក​ទៅ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​ប័ត្រ Antimicrobial Chemotherapy អាច​ជា​ការ​បើក​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​របៀប​រៀប​ចំ​​ថ្មី​មួយ​នៃ​​​សាច់​​កែ​ច្នៃ​និង​សាច់​ឆៅ​​កាត់​បន្ថ​យ​អត្រា​គ្រោះ​ថ្នាក់​នៃ​ការ​ពុល​អា​ហារ​បង្ក​ឡើង​ដោយ​មេរោគ​ Campy lobacter​​។​

វេជ្ជ​បណ្ឌិត Michael Konkelមក​ពី​សាកល​វិទ្យា​ល័យ​ Washington State University​សហ​រដ្ឋ​អា​មេរិកបាននិយាយ​ថា​៖«នេះ​ជា​ការ​ងារ​ដ៏​រំ​ភើប​រីក​រាយ​ ដ្បិត​វា​បាន​បង្ហាញ​ថា សមាស​ធាតុ​នេះ​មាន​កម្លាំង​កាត់​បន្ថយ​ជំ​ងឺ​បង្ក​ឡើង​ដោយ​បា​ក់​តេរី​ក្នុង​បរិ​ស្ថាន​និង​ក្នុង​អា​ហារ​របស់​យើង​។ Campylobacterគឺ​ជា​បា​ក់​តេរី​ដ៏​សាមញ្ញ​បំ​ផុត​បង្ក​ឱ្យ​កើត​ជំ​ងឺ​ពុល​អា​ហារ​ក្នុង​សហ​រដ្ឋ​អា​មេរិក ​និង​ក្នុងពិភពលោក​»។​

អា​ការៈ​នៃ​ការ​ឆ្លង​បា​ក់​តេរី​នេះ​រួម​មាន រាក ឈឺ​ចាប់​ក្នុង​ពោះ​និង​គ្រុន​ក្តៅ​ជា​ដើម​។ ការ​ឆ្លង​បាក់​តេរី​ Campylobacter កើត​ឡើង​មក​ពី​ការ​ទទួល​ទាន​សាច់​ឆៅ​ ឬ​មិន​ទាន់​ឆ្អិន ​ឬក៏​អា​ហារ​ដែល​គ្មាន​អនា​ម័យ​ចំ​អិន​នៅ​កន្លែង​កខ្វក់​។
ដោយ​ឡែក​តាម​ការ​ស្រាវ​ជ្រា​មួយផ្សេង​ពី​នេះ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ក៏​បាន​បង្ហាញ​ពី​អត្ថ​ប្រ​យោជន៍​មើម​ខ្ទឹមស​ផង​ដែរ​។ ការ​ស្រាវ​ជ្រាវ​នោះ​បាន​បង្ហាញ​ថា​ មើម​ខ្ទឹម​ស​​អាច​ផ្តល់​នូវ​ការ​ការ​ពារ​ប្រ​ឆាំង​នឹង​ការ​បំ​ផ្លាញ​បេះ​ដូង​។ មើម​ដែល​មាន​រសជាតិ​ឆួលរបស់​វា​​ផ្ទុក​ទៅដោយ​សារ​ធាតុ​មួយ​ប្រភេទ​​​ដែល​មាន​កម្លាំង​ការ​ពារ​ការ​បំ​ផ្លាញ​ស្រទាប់​បេះ​ដូង​ដែល​អាច​នាំ​ទៅ​រក​ការ​គាំង​បេះ​ដូង​។

​តាម​ការ​អះ​អាង​របស់​អ្នក​វិទ្យា​សាស្ត្រ​ មើម​ខ្ទឹម​ស​មាន​ផ្ទុក​សារ​ធាតុ​ឈ្មោះ​ Dially Trisulfide។ ពួក​គេ​ថា សារ​ធាតុ​ឈ្មោះ​ Dially Trisulfideនេះ​បាន​បញ្ចេញ​នូវ​អ៊ី​ដ្រូ​សែន ស៊ុល​ភីត​(Hydrogen Sulphide)ដែល​ការ​ពារ​ស្រ​ទាប់បេះ​ដូង​ឱ្យ​​រួច​ផុត​ពី​ការ​បំ​ផ្លាញ​បាន​៦១ភាគ​រយ​ ។

​ទោះ​ជា​យ៉ាង​ណាក្តី​លទ្ធផល​នៃ​ការ​រក​ឃើញ​​​របស់​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សា​កល​វិទ្យា​ល័យ​ Emory University School of Medicine​សហរដ្ឋ​អាមេរិក​លើក​នេះ​​កើត​ចេញ​ពី​ការ​ពិ​សោធ​លើ​សត្វ​កណ្តុរ​នៅ​ឡើយ​។

ក្រៅ​ពី​ជួយ​ការ​ពារ​កោ​សិកា​បេះ​ដូង​ពី​ការ​បំ​ផ្លាញ​ មើម​ខ្ទឹម​ស​ក៏​នៅ​មាន​អត្ថ​ប្រយោជន៍​ជួយ​កាត់​បន្ថយ​ការរលាក ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​និង​ជួយ​ឱ្យ​កោ​សិកា​ទាំង​ឡាយ​មាន​ជី​វិត​រស់​បាន​ទៀត​ផង​។

​David Lefer សាស្ត្រា​ចារ្យ​របស់​សាកល​វិទ្យា​ល័យ​ Emory University School of Medicine​បាននិយាយ​ថា​៖«ពួក​យើង​ឥឡូវនេះ​កំពុង​តែ​សិក្សា​ជា​មួយ​ឱសថ​សកម្ម​ដែល​បញ្ចេញ​នូវ​​អ៊ី​ដ្រូ​សែន ស៊ុល​ភីត​(Hydrogen Sulphide)។​ ប្រកា​រនេះ​អាច​ឱ្យ​​យើង​ជៀស​វាង​នូវ​ភាព​ចាំ​បាច់​ក្នុង​ការ​ចាក់​បញ្ចូល​ឱសថ​ចែក​ចាយ​ស៊ុល​ភីត​នៅ​ក្រៅ​ស្ថាន​ភាព​អា​សន្ន​»។

ឮ​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១១​នោះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​សមាគម​ជំ​ងឺ​បេះ​ដូង​អាមេរិក​ American Heart Association​អំឡុង​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​ Orlandoរដ្ឋ​ផ្លរី​ដា​សហ​រដ្ឋ​អាមេរិក៕