ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​អាមេរិក​ចេញ​សេច​ក្តីថ្លែង​ការណ៍​​ស្តីពី​ការស្លាប់​របស់​លោក​ឈុត វុទ្ធី

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពី​​ថ្ងៃទី​៣ ឧសភា ​២០១២ សហ​រដ្ឋ​អាមេរិក​​បាន​សម្តែង​នូវ​ក្តី​​កង្វល់​យ៉ាង​​ខ្លាំង​ទៅលើ​​ហេតុការណ៍​​ដែល​បាន​កើត​ឡើងក្នុង​ពេល​​ថ្មីៗ​នេះ​នៅ​ខេត្ត​កោះ​កុង ​​បណ្តាល​ឱ្យ​​លោក​ឈុត វុទ្ធី ​ត្រូវ​ឃាតករ​​បាញ់​សម្លាប់​។ លោក​វុទ្ធី ​គឺជា​អ្នក​ការ​ពារ​​បរិស្ថាន​ធម្ម​ជាតិ​ឆ្នើម​​ម្នាក់​នៅ​ប្រទេស​កម្ពុជា ហើយ​​ជាអ្នក​ការពារ​សិទ្ធិ​មនុស្ស​យ៉ាង​មុត​មាំ ។ យើង​សូម​សម្តែង​​​មរណ​ទុក្ខ​ដ៏​​ស្មោះ​ដល់​គ្រួសារ​របស់​លោក ។

​ក្នុងពេល​​សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​រឿង​នេះ​ដោយ​យក​ចិត្តទុកដាក់​ និង​ស្វែង​យល់​ឱ្យ​​បាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើការ​ពិត​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ យើង​សុំ​ឱ្យ​​អាជ្ញា​ធរ​​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​​បាន​ពេញ​លេញ​​​ប្រកប​​ដោយ​​តម្លា​ភាព និង​អាច​ជឿ​ទុក​ចិត្ត​​បាន​លើ​​ករណី​នេះ ។ លើស​ពី​នេះ​ទៀត ​សហ​រដ្ឋ​អាមេរិក​​សូម​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញា​ធរ​​នាំ​ខ្លួន​យក​មកផ្តន្ទា​ទោស​ប្រកប​ដោយ​​តម្លា​ភាព និង​ភាព​អាច​ជឿ​ទុក​​ចិត្ត​​​ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​​រក​ឃើញ​ថា មាន​ការ​ទទួល​​ខុស​ត្រូវ​ក្នុង​​ករណី​ឃាត​កម្ម​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕