ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​​អឌ្ឍ​ចន្ទ​ក្រហម​​ ៨ឧសភា ​២០១២ ក្រុង​ស្វាយ​រៀង

14 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​ស្វាយរៀង ​បាន​រៀបចំ​ពិធីអប​អរ​សាទរ​ខួប​ទី ១៤៩ ​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​​​​អឌ្ឍ​ចន្ទ​ក្រហម ៨ឧសភា ​ក្រោម​ប្រធាន​បទ «យុវ​ជន​កំពុងនាំ​គ្នា​ធ្វើ​សកម្ម​ភាព​» ​កាល​ពី​វេលា​ម៉ោង​៨ព្រឹក​​ថ្ងៃទី​៣ ឧសភា ក្រោម​​អធិបតី​ភាព​លោក​ជៀង អំ អភិ​បាល​​ខេត្ត​ និង​ជា​ប្រធាន​​កិត្ត​ិ​យស​​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​​ស្វាយ​រៀង ​ព្រម​ទាំង​​អស់​​លោក​​ក្រុម​​ប្រឹក្សា​ខេត្ត​​ លោក​ឧកញ៉ា ​លោក​ លោក​ស្រី ថ្នាក់​ដឹក​នាំ ស្ថាប័ន​មន្ទីរ ​អង្គ​ភាព ​ក្រុង ស្រុក មន្ត្រី​​រាជ​ការ​ប្រធាន​​ក្រុម​​ហ៊ុន ​អាជីវ​ករ យុវ​ជ​ន​ស្ម័គ្រ​​ចិត្ត និង​ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជាង​៥០០​នាក់ ។

លោក​សរ ​វណ្ណា នាយក​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​បាន​មានប្រសាសន៍​ថា ទិវា​នេះ​​ធ្វើ​ឡើង​ក្នុង​​គោល​បំណង​​លើក​កម្ពស់​​ការ​យល់​ដឹង​​​ជា​សាធារណៈ​អំពីបញ្ហា​​ប្រឈម​ជា​សាកល​​និង​​អ្វីដែល​ចលនា​កាក​បាទ​ក្រហម​​ អឌ្ឍ​ចន្ទ​ក្រហម ​បាន​និងកំពុង​ធ្វើ​​ដើម្បី​ជួយ​ដល់​គ្រួសារ​ដែល​​​​ងា​យ​​នឹង​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ទាំង​ឡាយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕