ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​ដឹក​មាន់​​ងងុយ​ដេក​​ក្រឡាប់​​ធ្លាក់​ចូល​ស្រែ​

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​រថយន្ត​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារ​ជើង​ធ្លាក់​ទៅ​ចិញ្ចើម​​ផ្លូវ​ដោយ​សារ​អ្នក​បើក​បរ​ងងុយដេក​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​​ចំណុច​ភូមិ​ស្រះស្រង់ សង្កាត់​ព្រៃញី ​ក្រុង​ពោធិ៍​សាត់ ​កាល​ពីវេលា​ម៉ោង​៣​ទៀបភ្លឺ​​​ថ្ងៃទី​៣ ឧសភា ​២០១២ ។

​តាម​ការ​ផ្តល់​ព័ត៌​​មាន​ពី​ប៉ូលិសមូលដ្ឋាន​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​គ្រោះ​​ថ្នាក់​​​ដោយ​ខ្លួន​ឯង​នេះ​ម៉ាក​ហ៊ីយ៉ាន់​ដាយ ​ពណ៌ស ​បើក​បរ​ដោយ​ឈ្មោះ​កាក់ វាសនា ភេទ​ប្រុស អាយុ​៣០ឆ្នាំ ​រស់​នៅ​ខេត្ត​កំពង់ស្ពឺ ​។ ប៉ុន្តែ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ឬ​រងរបួសទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕