ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ខ្មែរ​​ប្រុស​ស្រី​៥​នាក់​ស្លាប់​ទៀត​ហើយ​​លើ​ទឹក​ដី​ថៃ​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​តាម​ប្រភពព័ត៌​មាន​​ពី​មន្ត្រី​​កម្ពុជា​ប្រចាំ​​នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ​ពល​ករ​ខ្មែរ​ប្រុស​ស្រី​​​ចំនួន​៥​នាក់​បាន​ស្លាប់​ ​ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​​លើ​ទឹក​ដី​ថៃ​ និង​រង​របួស​​មួយ​ចំនួន​ក្នុង​ខេត្ត​ណាខនណាយុក កាលពីថ្ងៃទី​២ ឧសភា ​២០១២ ។

ប្រភព​បន្តថា ជន​រងគ្រោះ​​ដែល​ស្លាប់​​នោះ​មាន​ប្រុស​៤​នាក់ ស្រី​ម្នាក​់ ក្នុង​នោះ​មាន​កុមារា​អាយុ​​៥​ទៅ​៦ខែ​ម្នាក់​ផង​ដែរ ។ ​មន្ត្រី​ខាង​លើ​ប្រាប់ថា ពេល​នេះ​​មន្ត្រី​​កម្ពុជា​ប្រចាំ​​ប្រទេស​ថៃ កំពុង​ចុះ​ទៅ​ពិនិត្យ​​មើល​បញ្ហា​​ហ្នឹង។ ប្រភព​បញ្ជាក់​ផង​ដែរថា ជនរង​គ្រោះ​ក្នុង​ហេតុ​ការណ៍​​នេះ​ភាគ​ច្រើន​ជាអ្នក​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕