ប្រភពផ្លូវការមួយគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១២នាក់បានត្រូវស្លាប់កាលពីថ្ងៃទី២ឧសភា ក្នុងការប៉ះទង្គិចគ្នាមួយរវាងកងទ័ពនិងពួកអ្នករត់ពន្ធគ្រឿងញៀនប្រដាប់អាវុធក្នុងរដ្ឋស៊ីណាឡាវ ភាគខាងជើងម៉ិចស៊ិក ។
ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋនោះថ្លែងក្នុងសេចក្តីប្រកាសមួយថា ឧប្បត្តិហេតុនេះកើត មានកាលពីថ្ងៃទី២ឧសភាក្នុងទីក្រុង GUAS-AVE ដែលនៅទីនោះជនខិលខូច១០នាក់និងទាហាន២នាក់ត្រូវស្លាប់ ។
កងទ័ពរាយការណ៍ថា ពួកជនប្រដាប់អាវុធបានវាយប្រហារលើលកល្បាតមួយរបស់កងទ័ពដោយប្រើគ្រាប់បែកដៃ កាំភ្លើងស្វ័យប្រវត្តិ និងរថពាសដែកមួយគ្រឿង ។ ប៉ូលិសសហព័ន្ធព្រមទាំងប៉ូលិសខេត្តនិងក្រុងបានលើកទៅជួយកងទ័ពហើយពួកអ្នកវាយប្រហារត្រូវវាយរុញច្រាន។
នេះជាការប៉ះទង្គិចគ្នាលើកទី២រយៈពេលតែ១សប្តាហ៍រវាងកងទ័ព និងពួកជនខិលខូចប្រដាប់អាវុធក្នុងរដ្ឋស៊ីណាឡាវ ។ ការប្រយុទ្ធគ្នានេះ កើតមានប៉ុន្មានម៉ោងបន្ទាប់ពីអភិបាលរដ្ឋនោះលោកម៉ារីយ៉ូ ឡូប៉េស ប្រកាសពីយុទ្ធសាស្ត្រតឹងតែងមួយក្នុងការតស៊ូប្រឆាំងឧក្រិដ្ឋកម្មមានការរៀបចំ ៕
ចែករំលែកព័តមាននេះ