ផ្ទាំងគំនូររូបស្រីស្រែកមួយជាស្នាដៃរបស់សិល្បករគូររូបជនជាតិន័រវែស លោក EDVARD MUNCH ត្រូវបានដាក់លក់ដេញថ្លៃកាលពីថ្ងៃទី២ឧសភាបានថ្លៃខ្ពស់បំផុតដល់ទៅ១១៩,៩២លានដុល្លារ ។
ការដាក់លក់ដេញថ្លៃផ្ទាំងគំនូរដោយអគារដេញថ្លៃ SOTHEBYSS ក្រុងញូវយ៉ក ធ្វើឱ្យផ្ទាំងគំនូរនេះ ក្លាយជាស្នាដៃសិល្បៈដែលលក់ដេញថ្លៃបានខ្ពស់ជាងគេបំផុតពុំធ្លាប់មាន ។
ផ្ទាំងគំនូរនេះដែលគូរកាលពីឆ្នាំ១៨៩៥ ដោយលោកEDVARD MUNCHជាផ្ទាំងគំនូរតែមួយគត់ក្នុងចំណោមផ្ទាំងគំនូរបុរាណរូបមនុស្សស្រែក៤ដែលកាន់កាប់ដោយបុគ្គល ម្នាក់ ៕
ចែករំលែកព័តមាននេះ