ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​​9​នាក់​​ដោយ​គ្រោះ​ទឹកជំនន់​​​ក្នុង​អណ្តូង​រ៉ែ​​ចិនមួយ​

14 ឆ្នាំ មុន

ពួក​អ្នក​ជួយ​សង្គ្រោះ​​​​គូសបញ្ជាក់​​កាលពី​ថ្ងៃទី​៣ឧសភា​​​ថា មនុស្ស​​​៩​​នាក់​​បាន​ត្រូវ​ស្លាប់ ​ហើយ​៥នាក់​​ទៀត​​​ជាប់​ក្នុង​អណ្តូង​រ៉ែ​ មួយ​ដែល​មាន​ទឹក​ជន់​លិច​ក្នុងខេត្ត​​ហៃឡុង​យ៉ាង ​ភាគ​និរតី​ ប្រទេស​​ចិន ។​

អ្នក​ទទួល​​​ខុសត្រូវ​ម្នាក់​នៃ​មជ្ឈមណ្ឌល​​​ជួយ​សង្គ្រោះ​​​បញ្ជាក់​ថា​ គ្រោះ​​ថ្នាក់​នេះ​​​កើត​មាន​​​កាលពី​ថ្ងៃទី​២ឧសភានាវេលា​​ម៉ោង​៧​​ក្នុង​អណ្តូង​រ៉ែ​​លេខ២​នៅ​ JUNYNAN ស្ថិត​ក្នុង​ទីក្រុង​ហ៊ីហ្គាង​ ពេល​កម្មករ​រ៉ែ​២៨​នាក់​​កំពុង​​​ធ្វើ​ការ​​ក្នុង​អណ្តូង​​រ៉ែ​នោះ ។​ កម្មករ​​​រ៉ែជាង​៨០​នាក់​​បាន​​​​ខិតខំ​​​​​ដុត​ដៃដុត​ជើង​​តាម​រុក​រក​​​​កម្មករ​​​ដែល​ជាប់​ក្នុង​​អណ្តូង​​​៥​នាក់​ ។ មូល​ហេតុ​​​​នៃ​គ្រោះ​ថ្នាក់​​នោះ​​ជា​កម្ម​​វត្ថុ​នៃការ​ស៊ើប​​អង្កេត​មួយ ៕