ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្តើម​​កិច្ចចរចាកម្រិត​​ខ្ពស់​ចិន​-​អាមេរិកនៅ​ប៉េកាំង

14 ឆ្នាំ មុន

ការចរចា​យុទ្ធសាស្ត្រ​និងសេដ្ឋកិច្ច​ចិន​-​អាមេរិក​​លើកទី​៤ចាប់​ផ្តើម​កាលពី​ព្រឹកថ្ងៃទី​៣ឧសភា​ នៅក្រុង​​​ប៉េកាំង​។​ការចរចា​នេះ​​ដឹកនាំ​​ធ្វើ​​រួម​គ្នា​ដោយ​ឧបនា​យក​​​រដ្ឋមន្ត្រី ​ចិន លោក​​វ៉ាង​គីសាន ​ទីប្រឹក្សា​​រដ្ឋ​​ចិន លោក​​ដាយ​ប៊ិញ​ហ្គោ​ ដែល​អ្នក​​ទាំង២​​ជា​​តំណាង​ពិសេស​របស់​ប្រធានាធិបតីចិន​លោក​​​ហ៊ូជីន​តាវ និងរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក​ស្រី​ហ៊ីលឡារីគ្លីន​​តុន ព្រមទាំង​រដ្ឋមន្ត្រី​រតនាគារ​​​អាមេរិក លោក​  TIMOTHY GEITHNER ​ដែល​​​​អ្នកទាំង២​​ជា​តំណាង​ពិសេសរបស់​​ប្រធានាធិបតី​​អាមេរិក​​លោក​បារ៉ាក់​ អូបាម៉ា ៕​