ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ផ្ទះ​ភ្នាល់​បាល់​​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​ផ្អើល​ក្រុង​ស្វាយ​រៀង​

14 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ ​បុរស​៣​នាក់​ត្រូវ​បាន​​ប៉ូលិស​​​​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​​នឹង​ការ​បើក​ល្បែង​ស៊ីសង​ភ្នាល់​បាល់ ដោយ​ជ្រក​ក្រោម​ស្លាក​យីហោ​​ហាង​កាហ្វេ ​អ៊ីនធើរណេត​​ដែល​ការ​ចុះ​បង្ក្រាប​​នេះ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​​កាលពីវេលាម៉ោង​៣​និង​៥​នាទី​រសៀលថ្ងៃទី​៣ ឧសភា ២០១២ ​ស្ថិតនៅ​ផ្ទះលេខ​Eo3B ​ផ្លូវ​លេខ​១១០ ​ភូមិ​វាល​យន្ត សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយរៀង ។

​បុរស​ម្ចាស់​ផ្ទះ​​ឈ្មោះ​សុខ គា អាយុ​៣២​ឆ្នាំ ​និង​២​នាក់​ទៀត​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​ឈ្មោះ​នៅឡើយ​ទេ ហើយ​ពេល​នេះប៉ូលិសកំពុង​នាំ​យក​ទៅ​​ការិយា​ល័យ​​​ដើម្បី​សាក​សួរ ។ ការ​បង្ក្រាប​​កន្លែង​ភ្នាល់​បាល់​នេះ ដឹក​នាំ ដោយ​​លោក​វរ​សេនីយ៍​ត្រី កុយ សុភាព​ ប្រធាន​ការិយា​ល័យ​​ព្រហ្ម​​ទណ្ឌ​កម្រិត​​​ធ្ងន់​នៃ​ស្នងការ​ដ្ឋាននគរបាល​​ខេត្ត និង​​មាន​​ការ​ចូលរួម​ពី​លោក​កៀង ​សុន្ទរោ ព្រះ​​រាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕