ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងស្ទាវស្រវឹងទឹកត្នោតជូរមានគ្នា៤នាក់ បានបើករថយន្តកាមរីគូថស្វិតយ៉ាងលឿនទៅបុករបងថ្មផ្ទះគេ បណ្តាលឱ្យបាក់ធ្លាយអស់ប្រវែង៦ម៉ែត្រនិងទ្រេត១១ម៉ែត្ររួចបត់ក្បាលរថយន្តត្រឡប់ថយក្រោយបម្រុងបើករត់ទាំងរថយន្តខូចបានចម្ងាយជាង៦គីឡូម៉ែត្រទើបប៉ូលិសដេញចាប់បាន។
ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២ ឧសភា នៅចំណុចភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ក្រុមក្មេងស្ទាវទាំងនោះមាន១-ឈ្មោះហាក់ ម៉េងហ៊ាង អាយុ២៣ឆ្នាំ ជាអ្នកបើកបរ ២-ឈ្មោះជា សុវណ្ណារិទ្ធ អាយុ២៣ឆ្នាំ ៣-ឈ្មោះស ផានិត អាយុ២០ឆ្នាំ ទាំង៣នាក់របួសស្រាល និង៤-ឈ្មោះធុល អាយុជាង២០ឆ្នាំរបួសធ្ងន់ ទាំង៤នាក់មានទីលំនៅភូមិប្អេរ សង្កាត់ប្អេរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ