តាមសារព័ត៌មានបរទេសកាលពីថ្ងៃទី៣ ឧសភា ផ្សាយថា សិង្ហបុរីបានរំកិលឡើងក្នុងចំណាត់ថ្នាក់ទី៤នៅលើពិភពលោក ក្នុងនាមជាប្រទេសគួរឱ្យចង់រស់នៅ និងធ្វើការបំផុត ខណៈហុងកុងស្ថិតនៅលំដាប់ថ្នាក់ទី៦ដូចកាលពីឆ្នាំមុន ស្របពេលដែលសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ជាទិសដៅដ៏ពេញនិយមសម្រាប់ការធ្វើចំណាកស្រុកច្រើនបំផុត ។
គួរបញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវខាងលើរៀបចំឡើងដោយក្រុមហ៊ុនស្វែងរកការងារធ្វើ និងសាលារៀនពាណិជ្ជកម្មអឺរ៉ុប ដោយបញ្ជាក់ថា សិង្ហបុរីក្លាយជាប្រទេសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនបរទេស ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ មានន័យថា មានក្រុមហ៊ុនជំនួញជាច្រើនបានបើកទីស្នាក់ការនៅទីនោះ ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា ថាមពល ឱសថសាស្ត្រ ស្ថាប័នហិរញ្ញវត្ថុ ជាដើម និងជាហេតុផលដ៏ចម្បងធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសគួរឱ្យមានចំណាប់អារម្មណ៍ និងចង់រស់នៅបំផុតក្នុងអាស៊ី និងនៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ