យោងទៅតាមប្រភពព័ត៌មានស៊ីន ហួ ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី៣ ឧសភា ឆ្នាំ២០១២ បានឱ្យដឹងថា ការប្រឡងបវរកញ្ញាទេសចរអន្តរជាតិឆ្នាំ២០១២ បានចាប់ផ្តើមបើកកម្មវិធី ហើយនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន ។ ការប្រឡងឆ្នាំនេះមានបេក្ខនារីមកពីបណ្តាប្រទេសចំនួន៦០ និងមកពីតំបន់ផ្សេងៗពាសពេញពិភពលោក ។
ពួកគេបានមកប្រមូលផ្តុំគ្នាក្នុងទីក្រុង Guangyuan ដែលជាទីក្រុងកំណើតរបស់លោកស្រី Wu Zetian ស្ត្រីប្រវត្តិសាស្ត្ររបស់ប្រទេសចិន នៅក្នុងរាជវង្សថាំង ។ នេះគឺជាការជួបជុំគ្នាជុំទី១ ដើម្បីត្រៀមប្រកួតយកតំណែងជើងឯកក្លាយជាបវរកញ្ញាទេសចរអន្តរជាតិចិនឆ្នាំ២០១២។ គួររំលឹកដែរថា ការប្រឡងបរវកញ្ញាទេសចរអន្តរជាតិឆ្នាំទៅមិញ គឺបានទៅលើបវរកញ្ញាមកពីប្រទេសម៉ាឡេស៊ី ៕








ចែករំលែកព័តមាននេះ