ខេត្តក្រចេះ ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ក្នុងករណីបង្កឱ្យខូចខាតដោយចេតនា ខណៈជនរូបនេះមានជម្លោះក្នុងពេលផឹកស៊ីបានវាយកម្ទេចរថយន្តរបស់បុគ្គលិកក្រុមហ៊ុន ដាំអំពៅខូចខាតយ៉ាងដំណំកាលពីល្ងាចថ្ងៃទី១ ឧសភា នៅពិធីជប់លៀងមួយក្នុងក្រុមហ៊ុនភូមិអូរកក់ ឃុំអូរកៀង ស្រុកសំបូរ ។
មន្រ្តីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា បុរសជាប់ចោទរូបនេះឈ្មោះវី បូថា អាយុ៥៥ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅក្រុងភ្នំពេញ។ ជននេះប្រដាប់ដោយព្រនង់ និងប៉ែលបានវាយលើរថយន្តជនរងគ្រោះ ម៉ាកកាមរីគូទហើមស៊េរីឆ្នាំ១៩៩៥ បណ្តាលឱ្យខូចខាតយ៉ាងដំណំ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ