រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតចម្រុះពូល B ក្របខណ្ឌ AFC President’s Cup 2012 ដែលធ្វើនៅទីលានពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានស្តាតចាស់ចាប់ពីថ្ងៃទី៥ ឧសភា ដល់ថ្ងៃទី៩ ឧសភាខាងមុខនេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន និងត្រៀមជួបស្វាគមន៏ប្រទេសចំនួន៣ គឺប្រទេស Bhutan ប្រទេស Kyrgyzstan និង ប្រទេស Nepal ។
ព្រឹត្តិការណ៍នេះធ្វើឡើងដោយមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលធ្លាប់បានធ្វើម្តងរួចមកហើយកាលពីឆ្នាំ២០១១ ។ កាលណោះ ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅតៃវ៉ាន់ ក្រុមភ្នំពេញក្រោន ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីចាញ់តៃវ៉ាន់៣-២។ លើកនេះកម្ពុជា ស្ថិតនៅពូល B ហើយបើកការប្រកួតដំបូងប៉ះក្រុម Yeedzin ប្រទេសប៊ូតាន់ នៅថ្ងៃទី៥ ឧសភា វេលាម៉ោង១និង៣០នាទីនៅពហុកីឡដ្ឋានជាតិ។ លើកទី២ កម្ពុជាជួបក្រុម Nepal Police Club ជាក្រុមរបស់ប្រទេសនេប៉ាល់ នៅពហុកីឡដ្ឋានជាតិវេលាម៉ោង៤និង៣០នាទី និងប្រកួតលើកចុងក្រោយជួបក្រុម Dordoi របស់ប្រទេស Kyrgyzstan វេលាម៉ោង៤រសៀល នៅពហុកីឡដ្ឋានជាតិដដែល។
នេះគឺជាលើកទី២ហើយដែលកម្ពុជាមានឱកាសបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ AFC President’s Cup វគ្គជម្រុះពូល B៕
ចែករំលែកព័តមាននេះ