ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​​កាក​បាទ​ក្រហម​​ខណ្ឌ​ដង្កោ និង​សហ​គមន៍មូល​និធិ​​នគរ​កាយ​​វត្ត​កម្ពុជា​នាំ​​​អំណោយ​ចែក​ជូន​ចាស់ជរា​ពិការ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចាស់​ជរា និង​ជន​ពិការ​ក្រីក្រ​​ចំនួន​១០​នាក់​បាន​ទទួល​​អំណោយ​ជា​​ថវិកា​ និង​គ្រឿង​​​ឧបភោគ​បរិភោគ​​មួយចំនួន​ពី​អនុ​សាខា​កាក​បាទ​ក្រហម​​​ខណ្ឌ​ដង្កោ និង​សហ​គមន៍​មូល​និធិ​​នគរ​កាយ​​វត្តព្រះ​ពុទ្ធ​​សាសនា​កម្ពុជា ហើយ​​ក្នុងចំណោម​​ជន​ក្រីក្រ​ទាំង​១០​នាក់​នោះ​មាន​លោក​យាយ​ម្នាក់​ជា​ទុរគត​ជន​រស់​នៅតែ​ម្នាក់​ឯង​ ។ ដោយ​មើល​ឃើញពី​ទុក្ខ​លំបាក​​នេះ​លោក​នុត ពុធ​ដារ៉ា អភិ​បាល​ខណ្ឌដង្កោ ​បាន​សន្យា​ថា ​នឹង​ជួយ​សាង​សង់​ផ្ទះ​១​ខ្នង​ជូន​ដល់​លោក​យាយ​​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផងដែរ។

​ពិធីចែក​អំណោយ​​នោះ​បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៣ ឧសភា ២០១២ ​ស្ថិត​ក្នុងភូមិ​គង​នយ សង្កាត់​គ​ងនយ ​​ខណ្ឌ​ដង្កោ ​​ក្រោម​អធិបតី​​ភាព​លោក​នុត ពុធដារ៉ា ​និង​ព្រះ​តេជ​​គុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ចៅអធិការ​វត្ត​ញាណ​​​រង្ស៊ី និង​ជា​ប្រធាន​សហគមន៍​​មូល​និធិនគរ​កាយ​វត្តព្រះ​ពុទ្ធ​​សាសនា​កម្ពុជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕