បុរសបម្រើការនៅសួនសត្វមួយស្ថិតក្នុងខេត្ត Hubei ប្រទេសចិន ព្រោះតែជួយសង្គ្រោះជីវិតកូនស្វាតូចមួយ គាត់បានសម្រេចចិត្តលិទ្ធគូថកូនស្វានោះដើម្បីជួយសម្រួលចលនាពោះវៀនរបស់វា ។ នេះបើយោងតាមប្រភពពីគេហទំព័រមេយដេលី ចេញផ្សាយថ្ងៃទី២ ឧសភា ឆ្នាំ២០១២ ។
ប្រភពបន្តថា បុរសដែលលិទ្ធគូថស្វានោះឈ្មោះ Zhang Bangshen ជាបុគ្គលិកបម្រើការនៅសួនសត្វ Wuhan Zoo ។ ថ្ងៃមួយ គាត់បានប្រទះឃើញកូនស្វាមួយក្បាល ទើបតែមានអាយុ៣ខែ និងពុំទាន់ដុះធ្មេញសោះ បានលេបសណ្តែកដី១គ្រាប់ ដែលភ្ញៀវទេសចរបានបោះឱ្យវាស៊ី ហើយក្រោយមកកូនស្វានោះក៏មានជំងឺជុះអាចម៍មិនចេញ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះវានៅតូចពេកមិនអាចឱ្យវាលេបថ្នាំដើម្បីបញ្ចុះគ្រាប់សណ្តែកនោះបានទេ ។
ប្រភពបន្តថា ក្រោយមក លោក Zhang Bangshen បានយកកូនស្វានោះទៅលាងទឹកសម្អាតផ្នែកខាងក្រោយរបស់វា (សម្អាតគូទ) រួចយកអណ្តាតរបស់គាត់លិទ្ធគូថកូនស្វានោះរយៈពេលជាង១ម៉ោង ទើបគ្រាប់សណ្តែកដីដែលវាលេបចូលក្នុងពោះនោះចេញមកវិញ ។
នេះបញ្ជាក់ថា គាត់ពិតជាមនុស្សដែលស្រឡាញ់សត្វ និងមានជំនាញខាងថែទាំសត្វពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ