កីឡាករម៉ារីយ៉ូ បាឡូតេលលី ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីតាលីមានភាពល្អក់កករក្នុងចិត្ត ក្រោយពីមានទំនាស់ពាក្យសម្តីជាមួយនាងរ៉ាហ្វាអេលឡា ហ្វីហ្គោ ជាគូស្នេហ៍ ព្រោះមានព័ត៌មានពាក់ព័ន្ធជាមួយស្ត្រីផ្សេង និងធ្វើឱ្យសមត្ថកិច្ចប៉ូលិសធ្វើការស៊ើបអង្កេតតាមរយៈការផ្សព្វផ្សាយរបស់សារព័ត៌មានដឹសាន់ ។
បាឡូតេលលី ខ្សែប្រយុទ្ធក្លឹបMan City ត្រូវចាប់បានថាមានទាក់ទងស្នេហាជាមួយនាងក្លូអ៊ី អ៊ីវ៉េន ជាជំនួយការអាយុ២១ឆ្នាំ ខណៈកាលពីពេលថ្មីៗកន្លងមកបានទទួលស្គាល់ថា មានទនាក់ទំនងជាមួយស្ត្រីពេស្យាម្នាក់គឺនាងជេននី ថូមសុន មនុស្សតែមួយដែលកីឡាករវ៉េន រូនី ខ្សែប្រយុទ្ធក្លឹបMan Utd ធ្លាប់រួមរ័ក ។
ស្ថានការណ៍ខាងលើបានធ្វើឱ្យនាងរ៉ាហ្វា អេលឡាខឹងសម្បា ព្រោះមិនមែនជាលើកដំបូង ទេ ដែលកីឡាករបាឡូតេលលី លួចទាក់ទងជាមួយស្រីថ្មី ធ្វើឱ្យលេចឮដល់ក្លឹបMan City ប្តឹងសមត្ថកិច្ចប៉ូលិសឱ្យជួយចាត់វិធានការ និងសាកសួរថា តើមានអ្វីកើតឡើង ? ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ មេសា និងត្រូវបានសារព័ត៌មានដឹសាន់ចុះផ្សាយ។
កីឡាករបាឡូតេលលី លួចទាក់ទងស្នេហាជាមួយនាងក្លូអ៊ី អ៊ីវ៉េន ខណៈពេលកំពុងសេពគប់នឹងគូស្នេហ៍ ធ្វើឱ្យរឿងរ៉ាវផ្ទាល់ខ្លួន ត្រូវបកអាក្រាត ហើយបាឡូតេលលីត្រូវនាងរ៉ាហ្វាអេលឡា បិទទ្វារមិនឱ្យចូលផ្ទះ និងត្រៀមខ្លួនចាកចេញពីលំនៅឋាន ៕


ចែករំលែកព័តមាននេះ