ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ឧសភា ២០១២ បង្កដោយរថយន្តមួយ គ្រឿងពុំស្គាល់ម៉ាកបើកបរក្នុងទិសដៅពីផ្សារកំពង់ស្ពឺ ទៅរាជធានីភ្នំពេញ មកដល់ចំណុចមុខមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន រថយន្តបានបុកពីម៉ូតូឆាលី ពណ៌ស គ្មានស្លាកលេខដែលបើកបរស្របទិសគ្នា បណ្តាលឱ្យនារីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់។
សមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុនិយាយថា រថយន្តបង្កបើករត់បាត់សល់តែជនរងគ្រោះ និងម៉ូតូឆាលីដែលខូចខាតនៅកន្លែងកើតហេតុ ។ នារីរងគ្រោះរហូតដល់ស្លាប់ឈ្មោះស្រី ល័ក្ខ អាយុ២០ឆ្នាំ ជាអ្នកចម្រៀងខារ៉ាអូខេមានលំនៅភូមិភ្លាប្រជុំ ឃុំរមីញ ស្រុកត្រាំកក់ ខេត្តតាកែវ និងបុរសអ្នកឌុបឈ្មោះវ៉ាត ចំណាប់ អាយុ២៥ឆ្នាំ នៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ត្រូវគេបានផឹកទៅសង្គ្រោះនៅពេទ្យឯរាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ