រាជធានីភ្នំពេញ ៖ ខណៈក្រុងសៀមរាប ក៏ដូចបណ្តាខេត្តផ្សេងៗទៀត កំពុងរុះរើសំណង់អនាធិបតេយ្យតាមមាត់ស្ទឹង ដើម្បីរៀបចំសណ្តាប់ធ្នាប់កែលម្អសោភ័ណភាពក្រុងនោះ បែរជានៅក្រុងពោធិ៍សាត់ឯណេះវិញ សំណង់អនាធិបតេយ្យ តាមជួរមាត់ស្ទឹងបានកើនឡើងថ្មីថែមទៀត ដែលសំណង់ចាស់មិនទាន់ទាំងបានចាត់វិធានការផង ។
សំណង់តាមជួរមាត់ស្ទឹងដែលកំពុងកើតមានថ្មីនេះ គេពិនិត្យឃើញទាំងត្រើយខាងលិចស្ទឹងនិងខាងកើតស្ទឹងមានសំណង់សណ្ឋាគារដ៏មហិមា និងភូមិគ្រឹះដ៏ស្តុកស្តម្ភជាប់ខាងជើងអង្គភាពអគ្គិសនីខេត្ត និងខាងត្បូងគល់ស្ពានថ្មភូមិពោរតាគួយត្រើយខាងលិច ក៏ឃើញកំពុងរៀបឥដ្ឋចាក់ដីបំពេញលើច្រាំងស្ទឹង និងមានសំណង់ឈើថ្មីៗលេចចេញជាហូរថែមទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ