រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២ ឧសភា ២០១២ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងដោយសារបុរសម្នាក់ជិះម៉ូតូវ៉េវអាលហ្វា ពណ៌សំបកឪឡឹកពីលិចទៅកើត ក្នុងល្បឿនលឿន ហើយមិនបានមើលរថយន្ដស៊ីញ៉ូបត់នៅខាងមុខ បណ្ដាលឱ្យបុករថយន្ដក្នុងដំណើរស្របទិសគ្នាចំពាក់កណ្ដាលយ៉ាងពេញទំហឹងរងរបួសជាទម្ងន់ រីឯម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមៗប៉ូលិសចរាចរណ៍បានចុះទៅធ្វើអន្ដរាគមន៍យករថយន្ដ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ