ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ដែន​​ខុស​ច្បាប់​​ទៅ​ថៃ​ពេល​​ថ្ងៃ​មិន​បាន​ដេក​ចាំ​ឱកាស​​ល្អ​លួច​ឆ្លង​ពេល​យប់​​យ៉ាង​គគ្រឹក​គ្រេង​

14 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​ចាប់តាំង​​ពីថ្ងៃ​ទី​២-៣ ឧសភា ​២០១២ ​ពល​ករខុស​ច្បាប់​​ជាច្រើន​នាក់​ដេក​រដូក​រណែល​​តាម​អគារ​ដែល​គេ​សាង​សង់​​ពុំ​ទាន់​​មាន​អ្នក​លក់​​ដូរ​ក្នុង​បរិ​វេណ​​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោន ​ស្ថិត​ក្បែរ​​បន្ទាត់​ព្រំដែន​​ខាង​ជើង ច្រក​ទ្វារ​អន្តរ​​​ជាតិ​​ប៉ោយប៉ែត ប្រហែល​៤០០​ម៉ែត្រ​​ក្នុងភូមិ​​ក្បាល​ស្ពាន​១ ​សង្កាត់​ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ​រង់ចាំ​ឱកាស​​ល្អ​​ដើម្បី​លួចឆ្លង​ដែន​​​ខុស​ច្បាប់​​ឆ្លង​ទៅទឹកដី​​ថៃនៅ​វេលា​​រំលង​អធ្រាត្រ​​​វិញ​យ៉ាង​ពពាក់​ពពួន​​គគ្រឹក​គគ្រេង ខណៈ​​​ពេល​ថ្ងៃ​មិន​អាច​ចេញ​បាន​ ព្រោះ​តែ​​សមត្ថ​កិច្ច​គ្រប់​​អង្គ​ភាព​ពាក់​ព័ន្ធ​រួម​គ្នា​ទប់​ស្កាត់​​យ៉ាង​តឹង​រឹង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕