រាជធានីភ្នំពេញ ៖ យុវជន២ក្រុមចូលរាំកម្សាន្តនៅក្លឹបចាក់ក្បាច់ដាក់គ្នា ពេលចេញក្រៅក្លឹបជិះម៉ូតូត្រឡប់ទៅផ្ទះវិញដល់ស្តុប១៩៨៦ ស្រាប់តែខាងជនបង្កស្ទាក់ចាំគប់នឹងដុំថ្ម វាយនឹងដំបង បណ្តាលឱ្យយុវជនម្នាក់របួសបែកក្បាលដេរជាច្រើនថ្នេរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ឧសភា នៅផ្លូវលេខ៥៩៨ កែង១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះក្នុយ ភេទប្រុស បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៥នាក់ ជិះម៉ូតូសង់កូរ៉េ២គ្រឿង ចូលទៅរាំកម្សាន្តនៅក្លឹបអាឡិចត្រូល នៅម្តុំវិទ្យាល័យឥន្ទ្រទេវី ។ ពេលរាំលេងនោះ មិត្តភក្តិរបស់ពួកគេរាំក្បាច់ផ្សេងគ្នា ធ្វើឱ្យយុវជនមួយក្រុមទៀតមានគ្នា៧-៨នាក់ ដែលរាំក្នុងវង់ជាមួយគ្នានោះ មិនពេញចិត្តនឹងក្រុមរបស់ពួកខ្លួន ហើយចេះតែរាំសសៀរទៅជិតប្រុងរករឿងវាយតាំងពីនៅក្នុងក្លឹបម្ល៉េះ តែក្រុមរបស់ពួកគេដឹងខ្លួនមុនចេះតែនាំគ្នាគេចចេញ ។ លុះចេញពីក្លឹបមកដល់ចំណុចកើតហេតុ ក្រុមបង្កបានយកដុំថ្ម និងឈើជ្រុងគប់ និងវាយក្បាលគេបណ្តាលឱ្យរបួសតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ