ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធិន​ពិការ និងជា​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ប្រចាំ​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ មានជំងឺ​ជា​ទម្ងន់​

14 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ លោក​ទ្រី វន្ថា ជាអតីត​យោធិន​​ធ្លាក់​ខ្លួន​ពិការ​ និងជាអ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​​កោះ​សន្តិ​ភាព​ប្រចាំ​ព្រំដែន​ប្រាសាទ​ព្រះ​វិហារ បាន​ទទួល​រង​នូវ​​ជំងឺ​​លើស​ឈាម​​ជា​ទម្ងន់​​ ត្រូវបាន​​​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​​១៦ មករា ក្រុង​ព្រះវិហារ កាលពី​យប់ថ្ងៃ​ទី​៣០ មេសា ២០១២ ​ដើម្បីសង្គ្រោះ ។

​ដោយ​សារ​ជំងឺ​​របស់​គាត់​មានស្ថាន​ភាព​ធ្ងន់​ធ្ងរ​ពេក រហូត​វង្វេវង្វាន់​បាត់​បង់​ស្មារតី​​​ក្រុម​គ្រូពេទ្យក៏បញ្ជូន​​បន្ត​តាម​រថយន្ត​សាមុយ​មក​កាន់​មន្ទីរ​កាល់ម៉ែត ​​​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ថ្ងៃទី​១ ឧសភា ​២០១២ ដើម្បី​​ធ្វើការ​សង្គ្រោះ ។ ​មកដល់​ពេល​នេះ​បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​​ជំនាញ​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​​ធ្វើការ​សង្គ្រោះ​ អាការ​ជំងឺ​របស់​គាត់​បាន​ធូរ​ស្រាល​ខ្លះ​ហើយ ។

ពេល​នេះ​​លោក​ទ្រី វន្ថា ​ជា​អតីតយោធិន​​ធ្លាក់​ខ្លួន​ពិការ សូម​អំពាវនាវ​​ដល់​សប្បុរស​​​ជន​ក្នុង និងក្រៅ​ប្រទេស​​មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​​តាម​កម្លាំង​​សទ្ធា​ជ្រះថ្លា​​ដើម្បីព្យា​បាល​​ជំងឺ​​ និង​​ឆាប់​បាន​​ត្រឡប់​​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​វិញ៕