ខេត្តកណ្តាល ៖ បុរសម្នាក់ដោយសារតែតូចចិត្តខ្លួនឯងមានជំងឺច្រើនប្រភេទ បន្ទាប់ពីត្រឡប់មកពីជួសឈាមពិនិត្យសុខភាពក៏គិតខ្លីសម្រេចចិត្តយកខ្សែគោចងកសម្លាប់ខ្លួននៅលើផ្ទះ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ឧសភា ក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។
បុរសដែលគិតខ្លីចងកសម្លាប់ខ្លួននោះ ឈ្មោះនៅ យុទ្ធ អាយុ៤៩ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ស្ត្រីឈ្មោះថៃ ថុន ជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា ប្តីរបស់នាងបន្ទាប់ពីត្រឡប់មកពីពិនិត្យសុខភាពនៅរាជធានីភ្នំពេញ វិញ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា មានជំងឺ៤មុខក៏ធ្វើឱ្យគាត់ពិបាកចិត្ត និងគិតខ្លីចង.កសម្លាប់ខ្លួនតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ