ក្រោមសង្វាក់សន្តិសុខអង្ករ នាំឲ្យតម្លៃអង្គរថៃឡើងខ្ពស់បណ្តាលឲ្យលេចឡើងនូវអំពើពុករលួយតាមរយៈការកិនអង្ករធ្វើឲ្យកេរ្តិ៍ឈ្មោះថៃដែលជាប្រទេសនាំអង្ករចេញមានគុណភាពខ្ពស់ត្រូវអាប់ឱន ។
ការសមគំនិតកិនស្រូវត្រូវបានគេរាយការណ៍ ឲ្យដឹងថា កើនឡើងដោយយកស្រូវច្រើនប្រភេទ មានតម្លៃថោកៗមកពីខេត្ត Pathum Thani និងខេត្ត Phisanulok កិនបញ្ចូលគ្នាជាមួយស្រូវថ្លៃបំផុតHom Mali ក្នុងនាមជារបស់រដ្ឋាភិបាល ហើយចាត់ទុកថាជាអង្ករប្រភេទថ្លៃ Hom Mali ១០០ភាគរយ ។
កម្មវិធីរក្សាសន្តិសុខស្រូវ បានផ្តល់តម្លៃខ្ពស់ដល់២០.០០០បាតឬ ៦៤៩,៧០៥ដុល្លារក្នុងស្រូវ Hom Mali មួយតោនក្រោមគោលនយោបាយរដ្ឋាភិបាលដែលនឹងទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារដើម្បីបង្កើនចំណូលកសិករ ។ កម្មវិធីសន្តិសុខស្បៀងនាំឲ្យកើតមាននូវអំពើពុករលួយយ៉ាងធំសម្បើម ។ជាការពិតណាស់ការរក្សាសន្តិសុខតម្លៃឲ្យ ខ្ពស់ជាងទីផ្សារបានបង្កើតឲ្យមានចន្លោះប្រហោងដោយសារគ្មានភាពហ្មត់ចត់ក្នុងការងារធ្វើឱ្យមនុស្សក្នុងវិស័យពាណិជ្ជកម្មនោះអាចកេងចំណេញបានយ៉ាងងាយស្រួល ។
អំពើពុករលួយនោះអាចធ្វើទៅរួចព្រោះ រដ្ឋាភិបាលពឹងផ្អែកលើក្រុមហ៊ុនកិនស្រូវឯកជន ក្នុងការរក្សាទុកស្រូវក្នុងនាមរដ្ឋាភិបាល។ អ្នកឃុបឃិតជាប់ពាក់ព័ន្ធនឹងមន្ត្រីនៃអង្គភាពរក្សាស្តុកសាធារណៈ និងអ្នកទទួលខុសត្រូវក្នុងការតាមដានកិច្ចសន្យាស្រូវចំពោះការស្តុកទុករបស់រដ្ឋាភិបាលថៃ ។
ទម្រង់នៃអំពើពុករលួយមួយទៀតទាក់ទង នឹងការលក់អង្កររបស់រដ្ឋាភិបាលទៅឲ្យអ្នកនាំចេញឬអ្នកវេចខ្ចប់ ដើម្បីទទួលបានផល ប្រយោជន៍នៃលក្ខខណ្ខទីផ្សារ។ អ្នកកិនស្រូវ ក្រោយមកទិញស្រូវពីប្រភពផ្សេងទៀតដើម្បីរក្សាទុកពេលរដ្ឋាភិបាលត្រូវនាំចេញ ។
ប្រធានឧស្សាហកម្មស្រូវថៃម្នាក់និយាយថា យើងមើលឃើញថា អង្ករក្នុងខេត្ត Pathum Thani ខ្វះខាតក្នុងទីផ្សារនារដូវនេះ។ ពេលនេះ យើងបង្វែរការប្រើប្រាស់ស្រូវមកពីខេត្ត Phitsanulok ដើម្បីកិនបញ្ចូលគ្នាព្រោះវា ស្រដៀងនឹងស្រូវ Hom Mali ប៉ុន្តែគ្រាន់តែគ្មានក្លិនដូចស្រូវ Hom Mali ។
ការត្រួតពិនិត្យតាមដានការស្តុកទុកស្រូវរបស់រដ្ឋាភិបាល គឺជាកិច្ចការដ៏លំបាក ព្រោះក្រុមហ៊ុនកិនស្រូវអាចបង្ហាញពីគុណភាពស្រូវគ្រប់ពេលត្រួតពិនិត្យ ប៉ុន្តែការបោកបញ្ឆោតនោះឆាប់ៗមន្ត្រីរដ្ឋាភិបាលនឹងវែកមុខបាន ។ប្រធានឧស្សាហកម្មនោះស្នើឲ្យមន្ត្រីរដ្ឋាភិបាលធ្វើទំនើបកម្មចំពោះប្រព័ន្ធត្រួតពិនិត្យរបស់ខ្លួនក្នុងការត្រួតពិនិត្យ DNA ដើម្បីធានាគុណភាព និងសុចរិតភាពនៃការស្តុកទុកស្រូវរបស់រដ្ឋាភិបាល។ ពេលនេះមន្ត្រីរដ្ឋាភិបាលពឹងផ្អែកទៅលើវិធីសាស្ត្រប្រពៃណី ដោយការចម្អិនបាយដើម្បីត្រួតពិនិត្យគុណភាពអង្ករពេលនាំចេញទៅលក់នៅបរទេស ។
លោក Kittaratt Na-Ranong អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មធ្លាប់និយាយថា ម៉ាស៊ីនពិនិត្យDNA នឹងត្រូវទិញដើម្បីប្រើប្រាស់ក្នុងដំណើរ ការត្រួតពិនិត្យ តែមកដល់ពេលនេះបែរជាស្ងប់ស្ងាត់ទៅវិញ ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មBoonsongTeriyapirom បានច្រានចោលនូវការចោទប្រកាន់ពីរឿងពុករលួយក្នុងពាណិជ្ជកម្មស្រូវ។ គ្រប់ភាគីដែលត្រូវបានរកឃើញពីការកេងបន្លំ និងបោកប្រាស់ក្នុងការរក្សាស្តុកស្រូវរបស់រដ្ឋាភិបាល ត្រូវជាប់ចោទពីបទឧក្រិដ្ឋ ។កាលពីខែមុនក្រសួងពាណិជ្ជកម្មបានចាត់តាំងក្រុមស៊ើបអង្កេតពិសេសមកពីនាយកដ្ឋានស៊ើបអង្កេតដើម្បីជួយត្រួតពិនិត្យគុណភាពស្រូវក្នុងកន្លែងស្តុកស្រូវរដ្ឋាភិបាល ប៉ុន្តែគ្មានរបាយការណ៍ស្តីពីភាពមិនប្រក្រតីនោះឡើយ។ គាត់នៅតែអំពាវនាវឲ្យគ្រប់ភាគីដែលបានដឹងពីអំពើពុករលួយឬ ចោរកម្មជួយផ្តលព័ត៌មានដល់ក្រសួងពាណិជ្ជកម្មផងដើម្បីចាត់វិធានការបន្ទាន់។ តែដំណើរការពិនិត្យDNA នៅតែធ្វើដដែល ។
លោកKittiratt ដែលពេលនេះជារដ្ឋមន្ត្រីហិរញ្ញវត្ថុបានលើកឡើងថា សង្វាក់រក្សាស្រូវ គឺផ្តល់ប្រយោគជន៍ដល់កសិករ។ គាត់ថា គោលនយោបាយរបស់រដ្ឋាភិបាលគឺនឹងលក់ស្រូវដែលខ្លួនមានក្នុងតម្លៃមួយ ឬប្រសិនបើមានភាពចាំបាច់អាចលក់ខាតបន្តិចដើម្បីសម្រេចគោលដៅឲ្យអត្រាតម្លៃកាន់តែឡើងខ្ពស់ ។ក្រោមផែនការរបស់រដ្ឋាភិបាលថៃ កសិករអាច ខ្ចីប្រាក់ពីធនាគារសម្រាប់យកទៅបង្កបង្កើនផលរហូតប្រមូលផលស្រូវ ។
ពេលនេះរដ្ឋាភិបាលមានស្រូវ៦,៨លានតោនក្រោមកម្មវិធីនយោបាយរបស់ខ្លួនក្នុងរដូវប្រមូលផលលើកទីមួយដែលបានចាប់ផ្តើមនៅខែវិច្ឆិកា និងប្រមូលបាន៤,៩លានតោនទៀតក្នុងរដូវប្រមូលផលចាប់ពីខែមីនា និងមេសា ។មិនទាន់មានអ្នកណាដឹងថា តើរដ្ឋាភិបាលថៃនឹងលក់អង្ករទាំងអស់ទៅឲ្យក្រុមហ៊ុននាំចេញនិងក្រុមហ៊ុនវេចខ្ចប់ឯកជនឬយ៉ាងណា ។
លោកChookiat Pophaswongse ប្រធានសមាគមនាំចេញអង្ករថៃ ប្រកែកច្រានចោលចំពោះការចោទប្រកាន់អំពីអំពើពុករលួយក្នុងពាណិជ្ជកម្មស្រូវ។ គាត់ថា ការនាំអង្ករចេញរបស់ប្រទេសថៃធ្លាក់ចុះ៣៣ភាគរយ ខណៈការនាំចេញអង្ករក្នុងត្រីមាសទីមួយមានចំនួន១,៤៨លានតោន ធ្លាក់ចុះដល់៤៨ភាគរយធៀបជាមួយឆ្នាំចាស់ ។
តាមក្រសួងកសិកម្មអាមេរិកបានព្យាករថា ចំនួនអង្ករដែលប្រទេសថៃនឹងនាំចេញប្រចាំ ឆ្នាំនេះមានចំនួន៦,៥លានតោន ចំណែកប្រទេស វៀតណាមនៅតែស្ថិតក្នុងលំដាប់ថ្នាក់លេខមួយ ក្នុងការនាំអង្ករចេញដល់៧លានតោន។ ក្នុងត្រីមាសទីមួយ ប្រទេសវៀតណាមនាំចេញអង្ករចំនួន ៤,២លានតោន កើនឡើង២៤ភាគរយធៀបឆ្នាំចាស់ ៕
ចែករំលែកព័តមាននេះ