ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្ម័ន​អាច​ជំនួស​ប្រេង​កាត​​​ជាថាម​ពល​​សំខាន់​នៅអាមេរិក​

14 ឆ្នាំ មុន

យោងតាម​​ការសិក្សា​មួយធ្វើ​ឡើង​​​ចំពោះ​​បណ្តា​អ្នក​ចូលរួម​​ក្នុង​ពិព័រណ៍​​របស់​ OFFS-HORE TECHNOLOGY CONFERENCE (OTC) ដែល​​ប្រព្រឹត្ត​​​ទៅ​នាពេល​​នេះ​​នៅទីក្រុង​​​​ហូស្តុន​​សហរដ្ឋអាមេរិក​​​ឱ្យ​​ដឹងថា ​ផលិត​កម្ម​​ប្រេង​ឥន្ធនៈ​​នៅ​សហរដ្ឋអាមេរិក​​នឹង​អាច​​​ជំរុញ​​ឱ្យ​មាន​ការ​ជំនួស​​ប្រេង​​កាត​ដោយ​ឧស្ម័ន​​ដែលនឹង​ក្លាយ​​ជា​ប្រភព​ថាម​ពល​​សំខាន់​របស់​ប្រទេស ។​

​ក្នុង​ចំណោម​មនុស្សដែល​គេ​បាន​​សាក​សួរ​ ប្រមាណ​ជា​៥៦​% យល់​ថា​​ឧស្ម័ន​​នឹង​ជំនួស​​ប្រេង​កាត​ជា​ប្រភព​ថាម​ពល​ទីមួយ​របស់​ប្រទេស​​រហូតដល់​ឆ្នាំ​២០៣០។ ​ចំណែក​​មនុស្ស​៤០%​យល់​ថា​ ប្រេង​កាត​​​នឹង​​​នៅតែ​រក្សា​​​ការ​គ្រប​ដណ្តប់​​របស់​ខ្លួន ។​

​ពិព័រណ៍​​​ប្រចាំឆ្នាំ​របស់​OTC ​បង្កើត​ឡើង​កាលពី​ឆ្នាំ​​​១៩៦៩​មក ​ដោយ​ពិព័រណ៍​​​​នោះ​​ជាព្រឹត្តិការណ៍​​ដ៏ធំ​បំផុត​មួយ​នៃពិភព​លោក​​​ហើយ​​​ផ្តោត​លើ​ធនធាន​​ប្រេង ។ ពិព័រណ៍​​នាឆ្នាំ​នេះ​ប្រព្រឹត្ត​​​ទៅ​​ពី​ថ្ងៃ​ទី​​៣០​មេសា​ដល់​​ថ្ងៃទី​​៣ឧសភា​​ទាក់​ទាញ​អ្នក​ចូលរួម​​ដល់​​ទៅជាង​៧០.០០០​​នាក់​​​​មកពីប្រទេស​​និង​​តំបន់​ជាង​ ១០០ ៕