ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកវគ្គ​​បណ្តុះ​បណ្តាល​មន្ត្រី​​បង្គោល​គណ​បក្សសង្កាត់​ខណ្ឌដូនពេញ

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ មន្ត្រី​​​បង្គោលគណបក្ស​​​​សង្កាត់​ចំនួន១៦​០​នាក់ ​មកពីសង្កាត់​ផ្សារ​ចាស់ ​ផ្សារ​កណ្តាលទី១ និង​​​ទី២ បានចូល​រួម​​បើកវគ្គ​បណ្តុះបណ្តាល​ស្តីពី​ឯកសារ​​ជាមូល​ដ្ឋាន​សម្រាប់​​មន្ត្រីបង្គោល​គណបក្ស​នៅ​សាល​ប្រជុំ​សាលា​ខណ្ឌដូនពេញ​កាលពីរសៀល​ថ្ងៃទី២ ឧសភា ២០១២ ក្រោម​អធិបតីភាពលោកឯក​ឃុនឌឿន អនុ​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូន​ពេញ។

​ក្នុងវគ្គបណ្តុះ​បណ្តាល​មន្ត្រី​បង្គោល​គណ​បក្ស​​នេះ លោកឯក ឃុន​ឌឿន ​បាន​លើក​ឡើង​ថា ​វគ្គ​បណ្តុះ​បណ្តាលស្តីពីការ​ផ្សព្វ​ផ្សាយ​​​ឯក​សារ​មូល​ដ្ឋាន​ដល់​មន្ត្រី​បង្គោល​គណបក្ស​នេះ ​​មានសារ​សំខាន់​​ណាស់ ដើម្បីចុះ​យុទ្ធានាការ​​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នាពេល​ខាងមុខ​នេះ ហើយ​ត្រូវ​ក្តាប់​​​ឱ្យ​បាន​​នូវលក្ខន្តិកៈ​ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ភារកិច្ច​របស់​ប្រធាន​ក្រុម​បក្ស ស្នាដៃ​ធំៗទាំង៨យ៉ាង ​និងគោល​ការណ៍​ទាំង១១ខ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​កសាង​ និងការពារ​មាតុភូមិ ឯ​កសារ​ ជំនួយស្មារតី​ក្នុងការ​ធ្វើ​ផែន​ការ​ឃោសនា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕