ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប​​​ពង្រីក​​ទណ្ឌ​កម្ម​​​ប្រឆាំង​កូរ៉េខាងជើង​

14 ឆ្នាំ មុន

សហរដ្ឋអាមេរិក​​​គូសបញ្ជាក់​​កាលពី​ថ្ងៃទី​២ឧសភា​​ថា​ក្រុម​​​ប្រឹក្សា​​​​សន្តិសុខ​​អ.ស.ប​​បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​នានា​ប្រឆាំង​ក្រុម​ហ៊ុន​​និង​​​អង្គភាព​​កូរ៉េខាង​ជើង​​​​ដ៏សំខាន់​​៣​ថ្មីទៀត​​​ក្រោយ​​​ការ​បាញ់​កាំជ្រួច​របស់​កូរ៉េ​​ខាងជើង​កាលពី​​​ថ្ងៃទី​១៣​​មេសា​កន្លងមក​នេះ ។​
​អង្គភាពកូរ៉េខាង​​ជើង​​ទាំង៣​​នោះ​​ដែល​មាន​​ធនាគារ​​មួយ​និង​ក្រុម​ហ៊ុន​មួយត្រូវបាន​​បញ្ចូល​​​​បន្ថែម​​កាលពី​ថ្ងៃទី​២៣ឧសភា​​ទៅក្នុង​បញ្ជី​​ ក្រោយពីមាន​ការ​ព្រមព្ៀង​មួយជាមួយចិន ជា​សម្ព័ន្ធ​​មិត្ត​សំខាន់​របស់ក្រុង​ព្យុងយ៉ាង​ ។​

​លោក​ស្រី​​ស៊ូសាន រ៉ៃដន អគ្គ​រដ្ឋទូត​​សហ​រដ្ឋអាមេរិក​​​ប្រចាំអ.ស.ប​ ក្រោយ​ជូនដំណឹង​ពីការ​​ព្រម​ព្រៀង​ជាមួយ​ចិន​នោះ​​ថ្លែងថា យើង​ចាត់​ទុក​ទណ្ឌកម្ម​នោះជា​ទណ្ឌកម្ម​ខ្លាំង​និង​គួរឱ្យ​ជឿជាក់​ ។​ លោក​ស្រី​បន្ត​ថា ទណ្ឌកម្ម​ថ្មីៗ​​ទាំង​នោះ​​រួម​មាន​ការ​ផ្អឹបទុក​ទ្រព្យ​របស់​​អង្គភាព​​​សំខាន់​ទាំង៣​នោះ​របស់​កូរ៉េ​ខាងជើង​​ដែល​ចូលរួម​​យ៉ាង​សកម្ម​​​ក្នុង​​​កម្ម​វិធី​នុយ​ក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទីក​របស់​ប្រទេស​នោះ  ។​

យោងតាម​​បញ្ជី​​ចេញ​ផ្សាយដោយអ.ស.​ថា​ ​អង្គភាព​​ទាំង៣​ដែលទទយលរង​ការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​គឺ​ក្រុម​ហ៊ុន​ AMROGCANG DEVELOPMENT BANKNG CORPOR-ATION ដែល​​ទំនង​ជាមួយធនាគារ​​ TANCHON ​ក្នុង​​​ការ​លក់​​មីស៊ីល​បាលីស្ទីក​ ​ក្រុម​ហ៊ុន​​ GREENPINE ASSOCIATED CORPORATION ​ដែល​​​គ្រា​កន្លង​​មក​ធានា​ដល់​​​ការ​លក់​​អាវុធ​​ប្រមាណ​ជា​​ពាក់​​កណ្តាល​នៃការលក់​​អាវុធ​របស់​កូរ៉េ​ខាងជើង និង​ក្រុម​​​ហ៊ុន​​ KOREA HEUNGJIN TRADING COMPANY ដែល​​សង្ស័យថា​ផ្តល់​​​​បច្ចេក​វិទ្យា​​​បាលីស្ទទីក​​ដល់​អុីរ៉ង់​ ។ ក្រុម​ហ៊ុន​ទាំង​៣នេះមាន​ទីតាំង​នៅក្រុងព្យុងយ៉ាង​​ ។ ធនាគារ​ AMRO-GGANG  ទទួល​​រង​រួចហើយ​នូវទណ្ឌ​កម្ម​របស់​អឺរ៉ុប​និងអាមេរិក ៕​