ខេត្តសៀមរាប ៖ កុលបុត្រជាកូនខ្មែរចំនួន១ពាន់នាក់ត្រូវបានទទួលការកោសក់បំបួសសាងផ្នួសជាសាមណេរ ដើម្បីអប់រំសីលធម៌ចរិយាធម៌លើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងលក្ខណសម្បត្តិល្អ៥យ៉ាងស្របតាមការគ្រោងទុកក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជាតាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនារបស់រដ្ឋ ។
ពិធីបុណ្យវិសាខបូជាដែលមានការកោសក់បំបួសកុលបុត្រចំនួន១ពាន់នាក់នេះ ត្រូវបានប្រជាពលរដ្ឋគ្រប់ស្រទាប់មជ្ឈដ្ឋានក្នុងខេត្តសៀមរាប ប្រារព្ធឡើងយ៉ាងអធិកអធម នៅក្នុងបរិវេណវត្តអង្គរខាងត្បូង (អង្គរតូច) កាលពីរសៀលថ្ងៃទី១ ឧសភា ២០១២ ក្រោមអធិបតីភាពព្រះតេជគុណសុមង្គលសិលាចារ្យឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្តសៀមរាប លោកចាន់ សុផល ប្រធានក្រុមប្រឹក្សាខេត្ត ព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប ព្រមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕






ចែករំលែកព័តមាននេះ